ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់ អគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រ និងកន្លែងសំរាប់ធ្វើចត្តាឡីស័ក នៅខេត្តព្រះសីហនុ

68

ព្រះសីហនុ៖នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០នេះ ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាល អមដំណើរដោយឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញ ចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់ អគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រ និងអគារសំរាប់ ធ្វើចត្តាឡីស័កដែលមានទីតាំងស្ថិតនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំអោយអនុវត្ តអោយបានខ្ជាប់ខ្ជួននូវវិធាន អនាម័យរបស់ក្រសួងសុខាភិបាលដើម្បីការពារកុំអោយឆ្លងកូវីដ១៩។

មន្ទីរពិសោធន៍វេជ្ជសាស្ត្រនេះ ជាអំណោយ ដ៏ថ្លៃថ្លារបស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។ក្រោយសាងសង់រួចរាល់ មន្ទីរពិសោធន៍នេះ នឹងបំពាក់ម៉ាស៊ីនវិភាគសំណាក និងបរិក្ខារទំនើបៗ ជាការឧបត្ថម្ភពីអង្គការមូលនិធិសកល Global Fund និងប្រទេសចិន។

តាមរយៈមន្ទីរពិសោធន៍នេះ នឹងជួយសម្រួល ដល់ការពិនិត្យ វិភាគជំងឺទូទៅ ពិសេសជំងឺឆ្លង ដូចជាជំងឺកូវីដ -១៩ ជាដើម។ ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ នៅក្នុងខេត្តព្រះសីហនុ អាចទទួលបានសេវាពិនិត្យវិភាគជំងឺផ្សេងៗនៅទីនេះតែម្តងដោយមិនចាំបាច់ចំណាយ ពេលយកទៅ វិភាគនៅភ្នំពេញឡើយ។

គិតត្រឹមថ្ងៃទី១៩ខែធ្នូឆ្នាំ២០២០ អគារនេះ សម្រេចបានប្រមាណ៧០% ។បច្ចុប្បន្នកំពុងជម្រុញ ពន្លឿនការងារសាងសង់ ដើម្បីដាក់អោយ ដំណើរការនៅក្នុងពេលឆាប់ៗខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង