ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមហ៊ុនឯកជន ផ្តល់ផលិតផលប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ មករដ្ឋបាលរាជធានីចំនួន៨២០កេសស្មើនឹងទឹកប្រាក់ប្រមាណ១៦០០០ដុល្លារ

113

ភ្នំពេញ៖ ផលិតផលសម្លាប់មេរោគ ដែលមានទាំង ជែលលាងដៃនឹងសាប៊ូបោកខោអាវ សរុបចំនួន៨២០កេសស្មើនឹងទឹកប្រាក់ប្រមាណ
១៦០០០ដុល្លារ(មួយម៉ឺនប្រាំមួយពាន់ដុល្លារ) ត្រូវបានក្រុមហ៊ុនយូនីលីវើ(ខេមបូឌា)លីមីតធីតប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឲ្យរដ្ឋបាលរាជធានីភ្នំពេញបែងចែកជូនដល់ មន្ត្រីជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នៅក្នុងរាជធានីភ្នំពេញ ខណៈដែរជំងឺនេះនៅតែបន្តការរីករាលដាលនៅក្នុងរាជធានីភ្នំពេញនៅឡើយ។
ពិធីប្រគល់និងទទួលខាងលើនេះបានធ្វើឡើង
នាព្រឹកថ្ងៃទី២១ ខែធ្នូឆ្នាំ២០២០ ក្រោមវត្តមាន លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងតំណាងក្រុមហ៊ុនយូនីលីវើ(ខេមបូឌា)លីមីតធីតនៅសាលារាជធានីភ្នំពេញ ។
តំណាងក្រុមហ៊ុន ក្រុមហ៊ុនយូនីលីវើ(ខេមបូឌា)លីមីតធីត បានបញ្ជាក់ថា អំណោយដែលយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញនាពេលនេះជាប្រភេទផលិតផលសម្រាប់សម្លាប់មេរោគ
ជេលលាងដៃនឹងសាប៊ូបោកខោអាវ ដែលមានចំនួន៨២០កេស ស្មើនឹងចំនួនទឹកប្រាក់១៦០០ដុល្លារ ។ ចំពោះគោលបំណងដែលក្រុមហ៊ុនផ្ដល់មករដ្ឋបាលរាជធានីភ្នំពេញនេះ គឺដើម្បី
ឱ្យរដ្ឋបាលរាជធានីភ្នំពេញ បានចែកជូនដល់មន្ត្រីជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ-១៩ ពិសេសចែកចាយនៅក្នុងទីតាំងចត្តាឡឺស័ក មន្ទីរពេទ្យព្យាបាលជំងឺកូវី-១៩ និងសហគមន៍ប្រជាពលរដ្ឋក្រីក្រផងដែរ ។
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេងនៅក្នុងឱកាសនោះ បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន unilever cambodia limited ដែលបានផ្ដល់នូវទឹកសម្លាប់មេរោគ ជេលលាងដៃនឹងសាប៊ូបោកខោអាវមួយចំនួននេះ ។ លោកសន្យាថា នឹងយកផលិតផលទាំងអស់នេះទៅបែងចែកទៅតាមអ្វីដែលក្រុមហ៊ុនចង់បាន។
មន្ថែមពីលើនេះទៀត លោកឃួង ស្រេងក៏បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះប្រទេសអង់គ្លេស ដែលបានអនុគ្រោះពន្ធEBAដល់កម្ពុជានាពេលថ្មីៗនេះ។
លោកបន្តទៀតថា ជំងឺកូវី-១៩ បានឆ្លងរាលដាលចូលសហគមន៍ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ដោយការខិតខំប្រឹងប្រែងពីអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាការចូលរួមសហការល្អ ពីសំណាក់បងប្អូនប្រជាពលរដ្ឋឃើញថា ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា រាជធានីភ្នំពេញយើងអាចគ្រប់គ្រងបាន ហើយសម្ដេចក៏បានបញ្ជាក់ហើយថា សម្រាប់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា កម្ពុជានឹងអាចគ្រប់គ្រងបាន ត្រឹមថ្ងៃទី២៨ខែមករា២០២១ខាងមុខនេះ៕

 

អត្ថបទដែលជាប់ទាក់ទង