ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរ​ខណ្ឌដង្កោ​ធ្វើការ​ជួសជុល​ឡើងវិញ ផ្លូវ​មួយ​ខ្សែ ដែល​រង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​កន្លងមក​

60

 

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២០ លោកស្រី គឹម ញឹ​ប អភិបាល​ខណ្ឌដង្កោ បាន​ដឹកនាំ​មន្ត្រីរាជការ​ខណ្ឌ សង្កាត់ ចុះ​ពិនិត្យ​ការជួសជុល​ផ្លូវ​១​ខ្សែ​ដែល​រង​ការខូចខាត​ដោយសារ​ជំនន់​ទឹកភ្លៀង ស្ថិតក្នុង​ភូមិ​ត្រាំ​ដោក សង្កាត់​ពងទឹក ខណ្ឌដង្កោ​ម្បី​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ និង​ដឹក​កសិផល​របស់​បងប្អូន​ប្រជាពលរដ្ឋ ។​

​អាជ្ញាធរ​ខណ្ឌដង្កោ​ដោយ​អនុវត្តតាម​ការណែនាំ​ម​របស់លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បានធ្វើ​ការជួសជុល​ឡើងវិញ​ផ្លូវ​មួយ​ខ្សែ​ដែល​រង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​កន្លងមក​ឱ្យបាន​ល្អប្រសើរ​ឡើងវិញ​ងាយស្រួល​ដល់​ការធ្វើដំណើរ​ទៅមក​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ខាងលើ​ក៏​មកពី​តំបន់​ផ្សេងៗ​ទៀត​៕​

អត្ថបទដែលជាប់ទាក់ទង