ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌដង្កោ ធ្វើការជួសជុលឡើងវិញផ្លូវមួយខ្សែដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងកន្លងមក

101

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បានដឹកនាំមន្ត្រីរាជការខណ្ឌ សង្កាត់ ចុះពិនិត្យការជួសជុលផ្លូវ១ខ្សែដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង ស្ថិតក្នុងភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោម្បីជួយសម្រួលដល់ការធ្វើដំណើរ និងដឹកកសិផលរបស់បងប្អូនប្រជាពលរដ្ឋ ។

អាជ្ញាធរខណ្ឌដង្កោដោយអនុវត្តតាមការណែនាំមរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើការជួសជុលឡើងវិញផ្លូវមួយខ្សែដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងកន្លងមកឱ្យបានល្អប្រសើរឡើងវិញងាយស្រួលដល់ការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋក្នុងតំបន់ខាងលើក៏មកពីតំបន់ផ្សេងៗទៀត៕

 

អត្ថបទដែលជាប់ទាក់ទង