ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកដំណាងរាស្ដ្រមណ្ឌលភ្នំពេញ លោកស្រី ម៉ាណ ណាវី ផ្ដល់រ៉ឺម៉កកង់បីជូន ប្រជាពលរដ្ឋ ងាយ រងគ្រោះ ចំនួន ១៥ គ្រួសារមក ពីខេត្ដចំនួន៥

83

ភ្នំពេញ ៖ នាព្រឹក ថែ្ង ចន្ទ ៧ កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ។ លោក ស្រី ម៉ាណ ណាវី តំណាង រាស្ត្រ ម រាជធានីភំ្នពេញ និង ជា ប្រធាន ក្រុម ការងារ ចុះ ជួយ សង្កាត់ ច្រាំង ចំេ រះ ១ បាន អញ្ជើញ ប្រគល់ រ៉ម៉ក់កង់បីជូន ប្រជាពល រដ្ឋ ងាយ រងគ្រោះ មកពីសហគន៏ បណ្ដាខេត្ដចំនួន៥ ចំនួន ១៥ គ្រួសារ ដែលមកពីបណ្ដាខេត្ដ រួម មាន ខេត្តកោះកុង ៥គ្រួសារ , ខេត្តសៀមរាប៥គ្រួសារ ,ខេត្តកំពត៣គ្រួសារ , ខេត្តព្រៃវែង១គ្រួសា រ និង ខេត្តកណ្តាល១ គ្រួសារ ការ ប្រគល់ នេះ បាន ធ្វើ នៅ ក្នុង បរិវេណ វិហារធំ គីឡូម៉ែត្រ ៩ ដែល ស្ថិត នៅ ភូមិ ៣ សង្កាត់ ច្រាំង ចំេ រះ ១ ខណ្ឌ ឫស្សីកែវ រាជធានី ភ្នំពេញ ។

លោក ណុសរ៍ ហាសាន់ តំណាងអោយសមាគមរ៉ស់ម៉ា ប្រទេសកូវ៉ែត ប្រចាំនៅកម្ពុជា បាន លើ ឡើង ថា ជំនួយ ដែល ផ្តល់ ជូន នៅ ពេល នេះ មិនមែន ជា ជំនួយ ក្នុង រយៈពេល ខ្លី នោះ គឺ ជា ជំនួយ មុខរបររក យូរ អង្វែង សម្រាប់ បងប្អូន រក ចំណូល ចិញ្ចើម គ្រួសារ មុខ នឹង យេីង ផ្ដល់ ជំនួយ ទៅ កាន់ បងប្អូន យើង ក៏ ចុះ ត្រួតពិនិត្យ ពីស្ថានភាពគ្រួសាររបស់ពួកគាត់ និងបានផ្ដល់ជូនតាមតំរូវការដែលពួកគាត់ ខ្វះខាត ហើយ លោក ក៏ ថ្លៃ អំណរគុណ ដល់ រាជរដ្ឋាភិបាល កម្ពុជា ដែល សហការ យ៉ាង ល្អ ក្នុង ការ យក ជំនួយ មក កាន់ បងប្អូន ប្រជាពលរដ្ឋ កម្ពុជា ។
លោកស្រី ម៉ាណ ណាវី តំណាង រាស្ត្រ រាជធានីភ្នំពេញ និង ជា ប្រធាន ក្រុម ការងារ ចុះ ជួយ សង្កាត់ ច្រាំង ចំេ រះ ១ បាន មាន មតិ ផ្ដាំផ្ញើឲ្យបងប្អូន ប្រជាពលរដ្ឋ ត្រូវ ចេះ យក ចិត្ត ថែរក្សា នូវ របស់ ដែល គេ បាន ប្រគល់ ជូន នៅ ពេល នេះ ព្រោះ នេះ ជា មុខ របរ យូរ អង្វែង សម្រាប់ បងប្អូន ក្នុង ការលេីក កម្ពស់ ជីវភាព បងប្អូន បាន មួយ កម្រិតទៀត ។

លោកស្រី បាន បន្ថែម ទៀត ថា ក្រោយ ការ ដឹកនាំ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់អំពីសុវត្ថិភាពសុខមាលភាពដល់ប្រជាជនទូទៅ មិនថាប្រជាជនកាន់សាសនាអ្វីនោះឡើយ ដូចពេលនេះ ចឹង យើង ទទួល បាន ជំនួយ ពី សប្បុរសជន ប្រទេសកូវ៉ែត តាម រយៈ សមាគមសម្របសម្រួល និងអភិវឌ្ឍន៍ គឺ ដោយ សារ ប្រទេស យើង មាន មានសន្តិភាព។
លោក ស្រី ក៏ បាន ថ្លៃ ណរគុណ លោក ណុសរ៍ ហាសាន់ តំណាងអោយសមាគមរ៉ស់ម៉ា ប្រទេសកូវ៉ែត ប្រចាំនៅកម្ពុជា និង រាជរដ្ឋាភិ បាល ប្រទេស កូរ៉ែត ដែល តែង តែ ផ្ដល់ នូវ ជំនួយ ជា ច្រើន មក កាន់ បងប្អូន ប្រជាពលរដ្ឋ កម្ពុជា ៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង