ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តព្រះសីហនុ ថ្លែងអំណរគុណចំពោះសប្បុរសដែលបានចូលរួមបរិច្ចាគនូវធនធានជាមួយ រាជ រដ្ឋា ភិបាលកម្ពុជា ក្នុង ការទិញ វ៉ាក់សាំង ការពារ ជំងឺ កូ វីដ -១៩

70

ព្រះសីហនុ៖ លោក គួច ចំរើន អភិ បាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាព្រឹកថ្ងៃច័ន្ទ ២១ ខែធ្នូ ឆ្នាំ២០២០ បានអញ្ជើញទទួលថវិកាពីសប្បុរសជនខេត្តព្រះសីហនុ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ទិញវ៉ាក់ សាំងការពារជំងឺកូវីដ-១៩ បានបរិច្ចាគថវិកាជូនសម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ក្នុងនោះក្រុមហ៊ុន RED LANTERN INTERNATIONAL CASINO & HOTEL CO., LTD បានចូលរួមឧបត្ថម្ភចំនួន ១០.០០០ (មួយម៉ឺន) ដុល្លាអាមេរិក តាមរយៈរដ្ឋបាលខេត្តព្រះសីហនុ ជូនដល់រាជរដ្ឋា ភិបាល ដើម្បីទិញវ៉ាក់សាំងការពារជម្ងឺ COVID-19 សម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជា និងបានឧបត្ថមទឹកបរិសុទ្ធចំនួន ៥០០យួរ ជូនដល់រដ្ឋបាលខេត្តព្រះសីហនុផងដែរ ដើម្បីប្រើប្រាស់តាមតំរូវការជាក់ស្តែង។ជាមួយគ្នានេះសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ចូលរួមថវិកា ៤,០៦០ដុល្លាអាមេរិក តាមរយៈ លោក គួច ចំរើន អភិបាលខេត្តព្រះ សីហនុ និងជាប្រធានគណៈកម្មការខេត្តប្រ យុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ ។

លោក គួច ចំរើន បានថ្លែងអំណរគុណ និងអគុណចំពោះសប្បុ រសជន ក្នុងនាមជាអភិបាលខេត្ត ពិតជាមានសេចក្ដីរំភើបរីករាយ ចំពោះសប្បុរស ជនទាំងអស់ដែលបានចូករួមបរិច្ចាគនូវធនធាន និង ទ្រព្យសម្បត្តិ ផ្ទាល់ខ្លួន ដើម្បី ចូលរួម ជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុង ការទិញ វ៉ាក់សាំង ការពារ ជំងឺ កូ វីដ -១៩ ។

លោក បានបញ្ជាក់ថាប្រទេសកម្ពុជាមានការឆ្លងរករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ដែលយើងហៅថាព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា នាពេលកន្លងមក ក៏ប៉ុន្តែបច្ចុប្បន្នស្ថានភាពនៃការឆ្លងចូលសហគមន៍ត្រូវបានរាជរដ្ឋាភិបាលបានដាក់ ចេញនូវវិធានការមួយ ចំនួន ដោយធ្វើការគ្រប់គ្រងការឆ្លងបានទាន់ ពេលវេលា ពិសេសធ្វើការប្រមូលអ្នកពាក់ព័ន្ធ នានា មិនមានការឆ្លងចូលសហគមន៍ ។ម្យ៉ាងទៀតប្រជាពលរដ្ឋរបស់យើងមានការយល់ដឹង និងចូលរួមជាមួយរាជរដ្ឋាភិ បាលក្នុងការធ្វើចក្តាឡឺស័ក បង្កើនការ ទទួលខុសត្រូវ ។ ទោះបីជំងឺកូវីដ-១៩ កំពុងបន្តផ្ទុះនៅខេត្តនៃប្រទេសថៃ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការណែនាំដល់ប្រជាពលរដ្ឋខ្មែរដែលធ្វើការនៅប្រទេសថៃ សុំឱ្យមានការស្ងៀមស្ងាត់ នៅនឹងកន្លែង និងបានដាក់ចេញការពង្រឹងទប់ ស្កាត់ការឆ្កងនៅតាមព្រំដែន ប្រសិន បើមានប្រជាពលរដ្ឋវិលមកពីប្រទេសថៃ ត្រូវធ្វើចក្តាឡឺស័ករយ:ពេល ១៤ថ្ងៃនៅតាមព្រំដែនជាមុនសិន ទើបអនុញ្ញាតិមកកាន់ស្រុកកំណើត។ ការចូលរួមទប់ ស្កាត់ទាំងអស់គ្នា ទើបយើងមានសមិទ្ធិផលក្នុងការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ទទួលបានជោគជ័យ សម្រាប់ប្រជាជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងព្រះដង្ឃរបស់យើងនៅទូទាំងប្រទេស ៕

អត្ថបទដែលជាប់ទាក់ទង