ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថៃ​ធ្វើតេស្តមនុស្សជាង ១​ម៉ឺន​នាក់​ ដើម្បីរកអ្នកមានជំងឺកូវីដ១៩ ស

72

ថៃ៖ មន្ត្រី​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ​ប្រទេស​ថៃ​គ្រោង​នឹង​ធ្វើ​តេស្ត​លើ​មនុស្ស​ជាង ១​ម៉ឺន​នាក់​បន្ថែម​ទៀតបន្ទាប់ពី​មាន​ករណី​ឆ្លង​ជំងឺ COVID-9 កើន​ឡើង​ប្រចាំថ្ងៃ​រហូតដល់​ចំនួន​ជាង ៥០០​នាក់ ​ដែល​ភាគច្រើន​ស្ថិត​ក្នុង​ចំណោម​ពលករ​ចំណាកស្រុក​ ដែល​ជាប់​ទាក់​ទង​នឹង​ទីផ្សារ​លក់​បង្គា​ក្បែរ​រដ្ឋធានី​បាងកក​។

លោក Taweesin Wisanuyothin ​អ្នកនាំពាក្យ​ក្រុមការងារ​ពិសេស ទទួលបន្ទុក​គ្រប់គ្រង​បញ្ហា​ជំងឺ ​COVID-19 របស់​ប្រទេស​ថៃបាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា​ នៅ​ត្រឹម​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ​ ក្រុម​អាជ្ញាធរ​មានបំណង​ធ្វើតេស្ត​មនុស្ស​ចំនួន ១០.៣០០​នាក់​នៅ​ក្នុង​ខេត្ត​សាមុត​សា​ខន​ភាគ​និរតី​ ជាទី​ដែល​ទំនង​មានការ​រ​ផ្ទុះឡើង​ និង​ខេត្ត​នានា​ដែល​នៅ​ក្បែរ​នោះ​ដូចជា​ខេត្ត​សាមុត​សុង​ក្រាម​ និង​ទីក្រុង​ណា​ខន​ប៉ា​ថុំ​ជាដើម។ លោក​បាន​និយាយ​ថា ការ​រក​ឃើញ​ករណី​ឆ្លង​សកម្ម​នឹង​បន្ត​កើតមាន​ នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​នៅ​ទូទាំង​ប្រទេស។ ​ប្រទេស​ថៃ​ជា​ប្រទេស​ដំបូង​គេ​នៅ​ក្រៅ​ប្រទេស​ចិន ​ដែល​រាយការណ៍​ពី​ការ​ឆ្លង​វីរុស​កូ​រ៉ូ​ណា​នេះ​ បាន​គ្រប់គ្រង​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​នេះ​ ដោយមាន​ករណី​ឆ្លង​ចំនួន ៤.៩០៧​នាក់​ និង ៦០​នាក់​បាន​ស្លាប់​។ កាលពី​ថ្ងៃអាទិត្យ​ប្រទេស​ថៃ​បាន​បញ្ជាក់​ពី​ការ​ឆ្លង​ថ្មី​ចំនួន ៥៧៦​នាក់​ ក្នុង​នោះ​ករណី​ពលករ​ចំណាក​ស្រុក​មាន​ចំនួន ៥១៦​នាក់​ត្រូវ​បាន​ប្រកាស​ក្នុងស្រុក​កាលពី​មួយថ្ងៃ​មុន​៕

អត្ថបទដែលជាប់ទាក់ទង