ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទិញថ្នាំញៀនពីសង្កាត់ព្រែកថ្មី មកលក់នៅកៀនស្វាយ ជាប់អន្ទាក់ប៉ូលិស

83

កណ្ដាល៖លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយ បានអោយដឹងថា ករណី ជួញដូរដោយខុសច្បាប់នៅសារធាតុញៀន (ម៉ាទឹកកក)ចំណុច ភូមិស្តៅកន្លែង២ ឃំុដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីល្ងាចថ្ងៃទី២១ខែធ្នូឆ្នាំ២០២០នេះ ដោយឃាត់ខ្លួនជនសង្ស័យ៣នាក់។

ជនសង្ស័យៈ ០៣ នាក់គឺទីឈ្មោះ យ៉ុន វិឆុន ភេទប្រុសអាយុ២២ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ
មានទីលំនៅភូមិពពាលខែ ឃុំដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)
ទី២ – ឈ្មោះ វី វណ្ណារីហៅរី ភេទ ស្រី អាយុ១៧ ឆ្នាំជនជាតិខ្មែរ
មុខរបរមិនពិតប្រាកដ
មានទីលំនៅភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ត កណ្តាល (ឃាត់ខ្លួន)និងទី៣សុខ ស្រីលក្ខ័ ភេទស្រី អាយុ១៥ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកជាងព្រហ្ម សង្កាត់ វាលស្បូវ ខណ្ឌ័ច្បារអំពៅ ភ្នំពេញ (ឃាត់ខ្កួន)
វត្ថុតាងចាប់យករួមមាន៖
១ -ថ្នាំញៀនចំនួន០៣កញ្ចប់
២ – សម្ភារះ សំរាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន
លោកអធិការបន្តទៀតថានៅថ្ងៃ.ខែ.ឆ្នាំកើតហេតុខាងលើ ដោយទទួលព័ត៍មានពីប្រជាពលរដ្ឋល្អ បានផ្តល់ពត៍មានប្រាប់ កម្លាំងសមត្តកិច្ចថា: មានសកម្មភាពចែកចាយថ្នាំញៀន (ម៉ាទឹកកក)នៅចំណុចកើតហេតុខាងលើ
ក្រោយពីទទួលពត៍មានបានភ្លាមកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ សហការ ជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយ បានចុះដល់ចំណុចកើតហេតុឃាត់ខ្លួន ជនសង្ស័យខាងលើ រួមហ្នឹង វត្ថុតាងខាងលើ រួចកំលាំង ក៏ បានបញ្ចូនជនសង្ស័យ ទាំងបីនាក់រួមហ្នឹង វត្ថុតាងមកប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋដើម្បីសួរនាំ
នៅចំពោះមុខសមត្តកិច្ចជនសង្ស័យ បានសារភាពថា វត្ថុតាងខាងលើពិតជារបស់ខ្លួនប្រាកដមែន ដោយមុនពេលកើតហេតុខ្លួន បានទៅទិញថ្នាំញៀនចំនួន០១ កញ្ចប់ ក្នុងតំលៃ២០០០០០រៀល(ម្ភៃម៉ឺនរៀល) ឈ្មោះ ភា (មិនស្គាល់ត្រកូល) អាយុប្រហែល ៣២ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅសង្កាត់ព្រែកថ្មី ខណ្ឌ័ ច្បារអំពៅ ក្រុងភ្នំពេញដើម្បីយកមក ចែកចាយបន្ត និងរំលែក ទុកសម្រាប់ប្រើប្រាស់ខ្លួនឯង ចំនួន០៣កញ្ចប់តូច។
បន្ទាប់ពីសួរនាំរួចកម្លាំងសមត្ថកិច្ ចក៏បញ្ជូនជនសង្ស័យ រួមនឹងវត្ថុងតាង មកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង