ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នករងគ្រោះដោយអគ្គីភ័យបំផ្លាញផ្ទះ នៅច្បារអំពៅទី១ បានទទួលអំណោយកាកបាទក្រហម

126

 

ភ្នំពេញ៖ដើម្បីជួយសម្រួលការលំបាកខ្លះៗ ដល់ក្រុមគ្រួសារដែលទទួលរងគ្រោះ ដោយអគ្គីភ័យបំផ្លាញផ្ទះ កាលពីព្រឹកថ្ងៃទី២១ខែធ្នូចំនួន២គ្រួសារ នៅភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ លោកស្រីហេង សុវត្ថា អភិបាលរងខណ្ឌច្បារអំពៅ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ តំណាងលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំមន្ត្រីខណ្ឌ និងលោកចៅ សង្កាត់ ច្បារអំពៅទី១ ជួបសួរសុខទុក្ខនិងចូលរួមសោកស្តាយ ជាមួយគ្រួសាររងគ្រោះ ផងដែរហើយបានយកនូវអំណោយ របស់សម្តេចកិត្តុិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា ដោយក្នុង១គ្រួសារៗ ទទួលបានអង្ករ២៥គីទ្បូក្រាម ត្រីខកំប៉ុង ទឹកត្រី ទឹកសុីអ៊ីវ សម្ភារៈផ្ទះបាយ ជាច្រើនមុខនិងថវិកាមួយចំនួន ៕

អត្ថបទដែលជាប់ទាក់ទង