ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរ​ខេត្តកោះកុង ចុះ​ពិនិត្យ​សិក្សា​ជាក់ស្ដែង​លើ​ទីតាំង​ស្នើសុំ​វិនិយោគ​អភិវឌ្ឍ​ទេសចរណ៍ធម្មជាតិ​ខ្នាតតូច ចំនួន ១ គម្រោង នៅ​ស្រុក​កោះកុង​

124

កោះកុង​៖ ប្រភពពី​រដ្ឋបាលខេត្ត​កោះកុង​បាន​ឲ្យ​ដឹងថា​នៅ​ថ្ងៃ​ចន្ទ​ទី​២១ ខែធ្នូ ឆ្នាំ​២០២០ លោក អ៊ុក ភ័​ក្ត្រា អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កោះកុង បាន​អញ្ជើញ​អមដំណើរ​លោក ស្រ៊ុន ដា​រិ​ទ្ធ រដ្ឋលេខាធិការ​នៃ​ក្រសួងបរិស្ថាន ចុះ​ពិនិត្យ​សិក្សា​ជាក់ស្ដែង​លើ​ទីតាំង​ស្នើសុំ​វិនិយោគ​អភិវឌ្ឍ​ទេសចរណ៍ធម្មជាតិ​ខ្នាតតូច (​ផ្ទៃដី​ទំហំ​មិន​លើស ១០ ហិកតា​) ចំនួន ១​គម្រោង នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​១១២-១១៣ ស្ថិតក្នុង​ឃុំ​ត្រពាំងរូង ស្រុក​កោះកុង​។

 

​ការចុះពិនិត្យ​នេះ​មានការ​ចូលរួម​ពី​សំណាក់​តំណាង​ក្រសួងបរិស្ថាន តំណាង​រដ្ឋបាល​ខេត្តកោះកុង រដ្ឋបាល​ស្រុក​កោះកុង មេឃុំ​ត្រពាំងរូង តំណាង​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង និង​តំណាង​ម្ចាស់​គម្រោង​។

 

​ក្រោយពី​ក្រុមការងារ​បាន​ពិនិត្យ​ជាក់ស្តែង​រួចមក​ឃើញថា ទីតាំង​ដែល​ស្នើសុំ​នេះ​គឺ​សមស្រប​ទៅនឹង​គម្រោង​ទេសចរណ៍ធម្មជាតិ ក្នុងនោះ​តំណាង​រដ្ឋបាលខេត្ត​ក៏បាន​ធ្វើការ​គាំទ្រ​ការអនុវត្ត​គម្រោង និង​បានផ្តល់​អនុសាសន៍​មួយចំនួន ដើម្បី​ធ្វើយ៉ាងណា​អោយ​ការអនុវត្ត​គម្រោង​នេះ​ស្របទៅនឹង​នីតិវិធី​នៃ​ការស្នើសុំ​វិនិយោគ​គម្រោង​ក្រោម​១០​ហិកតា គឺ​ត្រូវតែ​ជា​គម្រោង​ទេសចរណ៍ធម្មជាតិ ដោយ​គ្មាន​ការកាប់បំផ្លាញ​ព្រៃឈើ មានការ​ចូលរួម​ថែរក្សា​បរិស្ថាន និង​អនាម័យ​បានល្អ និង​ការលើកកម្ពស់​ជីវភាព​ប្រជាជន​មូលដ្ឋាន តាមរយៈ​ការផ្តល់​ឱកាស​ការងារ និង​ការ​ជាវ​ផលិតផល​ក្នុង​មូលដ្ឋាន​ដើម្បី​ផ្គត់ផ្គង់​ដល់​អ្នក​ទេសចរណ៍​៕​

អត្ថបទដែលជាប់ទាក់ទង