ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើអ្នកមិនបោះបង់វាទេ ទោះតិចឬច្រើនទោះយូរ ឬឆាប់អនាគតរបស់អ្នកត្រូវតែបែបនេះជាក់ជា មិនខាន

48
បាត់ដំបង៖ កាលពីថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ២០២០ អនុវត្តតាម​យោ​ប​ល់ណែនាំជាប្រចាំរបស់លោកឧត្តម សេនី យ៍​ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋានន​គរបាលខេត្តបាត់ដំបងនិងដោយបានការ​សម្រប​សម្រួលលើនីតិវិធីពីឯកឧត្តម គឺ ប៊ុណ្ណារ៉ាព្រះរា​ជ​អាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ក៏ដូចយោ​បល់​របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នង​ការរងផែនការងារគ្រឿងញៀន លោក​វរ​សេនីយ៍ឯក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែបានដឹកនាំកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿង ញៀនរួមជាមួយកម្លាំងអន្តរាគមន៍និងកម្លាំងប៉ុស្តិ៍ន គរបាលរដ្ឋបាលផងធ្វើការបង្រ្កាបករណីរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀនចំនួន០១ ករណី ក្នុងនោះបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់គឺ៖
១-ឈ្មោះ រៀន សុជាហៅហើម ភេទប្រុសអាយុ ៣១ឆ្នាំ មានទីលំនៅភូមិអូរស្រឡៅ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។
២-ឈ្មោះ សូត្រ វិជ្ជុនីហៅ ម៉ាប់ ភេទប្រុស អាយុ ២៤ឆ្នាំមានទីលំនៅ ភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។
៣-ឈ្នោះ ភួង ឈិនហ្វូង ហៅឡុង ភេទប្រុស អាយុ២៩ឆ្នាំរស់នៅភូមិ១៣មករា សង្កាត់ព្រែក ព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
វត្ថុតាងចាប់យកបានរួមមាន៖ -ម៉្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកពណ៌ សចំនួន០៥ថង់សង័្សយមានសារធាតុញៀនប្រ ភេទមេតំហ្វេតាមីនម៉ាទឹកកក ICEទម្ងន់ ១០,៦៥ ក្រាម។ -ទូរស័ព្ទដៃចំនួន០៣គ្រឿង -កាបូបដាក់ប្រាក់ចំនួន០២និងកាបូបស្ពាយចំនួន០១ -កំប៉ុងសម្រាប់ដាក់គ្រឿងញៀនចំនួន០១ និងសម្ភារៈសម្រាប់ប្រេីប្រាស់គ្រឿងញៀនមួយ ចំនួន។ បន្ទាប់ពីបានធ្វើការស្រាវជ្រាវរួចមក សមត្ថកិច្ចន​គរ​បាលបានបញ្ជូនជន សង័្សយនិងវត្ថុតាងមក​ កាន់ការិយា ល័យជំនាញនៅស្នងការដ្ឋានដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
អត្ថបទដែលជាប់ទាក់ទង