ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​មន្ដ្រី​ប​ង្រា​ប​ទំនិញ​ក្លែងក្លាយ​ថា​៖ ការលក់​ចំណីអាហារ​លាយ​សារធាតុ​គីមី ស្មើ​នឹងមាន​ចេតនា​ទុច្ចរិត សម្លាប់​ពលរដ្ឋ​ជា​លក្ខណៈ ប្រយោល​

93

 

​ភ្នំពេញ​៖ មន្ដ្រី​ប​ង្រា​ប់​ទំនិញ​ក្លែងក្លាយ​បាន បញ្ជាក់ថា​៖ អ្នករកស៊ី គួរ​បញ្ឈប់​ទៅ ការលក់​ចំណីអាហារ​លាយ​សារធាតុ​គីមី បើ​អ្នកប្រព្រឹត្ត ស្មើនឹង​អ្នកមាន​ចេតនា​ទុច្ចរិត សម្លាប់​ប្រជាពលរដ្ឋ ដែលជា​អ្នក​ជាវ​ទៅ​បរិភោគ ជា​លក្ខណៈ​ប្រយោល ។ ជាក់ស្ដែង​យុទ្ធនា ការពង្រឹង​សុវត្ថិភាព​ចំណីអាហារ​នៅ​ភ្នំពេញ បន្ត​រកឃើញ​សារធាតុ​គីមី​ក្នុង​ចំណីអាហារ​ច្រើន​គីឡូក្រាម ដែល​សុទ្ធតែ​បង្ក​ហានិភ័យ​ខ្ពស់ ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​។​

សូមបញ្ជាក់ថា​៖ អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក​.​ប​.​ប​.» នៃ​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២០ នេះ បាន​នាំយក​រថយន្ត​ពិសោធន៍​ចល័ត​ផ្នែក​ម្ហូបអាហារ​ចំនួន​២​គ្រឿង ចុះ​ប្រតិបត្តិការ​ចំនួន​២​ទីតាំង​ផ្សេងគ្នា គឺ​នៅ​ផ្សារ​អូ​ឬ​ស្សី និង​ផ្សារ​ច្បារអំពៅ ដើម្បី​ពិនិត្យ​ភាព​អនុលោមភាព​លើ​ទំនិញ​ជា​ម្ហូបអាហារ​។ ប្រតិបត្តិការ នេះ​ធ្វើឡើង​ដោយមាន​ការយកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ដោយ មានការ​ចង្អុលបង្ហាញ​ដោយផ្ទាល់​ពី លោក ផាន អូន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក​.​ប​.​ប​.» ដោយមាន​កិច្ចសហការ​ពី​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី​ភ្នំពេញ និង​គណៈកម្មការ​ផ្សារ​អូរ​ឬ​ស្សី អូឡាំពិក និង​ផ្សារ​ច្បារអំពៅ ដើម្បី​ធានាបាន​នូវ​ទំនិញ​ជា​ម្ហូបអាហារ មាន​អនុលោមភាព​ផ្នែក​ម្ហូបអាហារ ដែល​មិនមាន​ប្រើប្រាស់​សារធាតុ​គីមី​ហាមឃាត់ និង​សំណល់​ថ្នាំ​កសិកម្ម ដែល​បង្ក​ជា​គ្រោះ​ដល់​សុខភាព​ប្រជាពលរដ្ឋ​ជា​អ្នកប្រើប្រាស់​។​

ក្នុង​ប្រតិបត្តិការ​នេះ មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បានធ្វើការ​ត្រួតពិនិត្យ និង​យក​សំណាក​គំរូ​មក​វិភាគ​ភ្លាមៗ នៅក្នុង​រថយន្ត​មន្ទីរពិសោធន៍​ចល័ត​ផ្នែក​ម្ហូបអាហារ នៅ​ផ្សារ​អូរ​ឬ​ស្សី ចំនួន ៥០​គំរូ និង​ផ្សារ​ច្បារអំពៅ ចំនួន​៥២​គំរូ រួមមាន ពពុះសណ្តែក ត្រីងៀត ត្រី​ហើម សាច់ក្រក ប្រហុក ផ្អក​ត្រី គ្រួច មឹក ប្រហិត​ត្រី បង្គា ប្រហិត​សាច់គោ និង​បន្លែ​ជាច្រើន​មុខ​ទៀត​។ ជា​លទ្ធផល គឺ​មន្ត្រី​ជំនាញ បាន​រកឃើញ​ពពុះសណ្តែក​ចំនួន ៨,៥​គីឡូក្រាម មាន​វត្តមាន​សារធាតុ​គីមី​ហាមឃាត់​បូរ៉ា​ក់ រីឯ​គំរូ​ផ្សេងទៀត​មិនបាន​រកឃើញ​វត្តមាន​សារធាតុ​គីមី​ហាមឃាត់​ទេ​។ ក្នុងនោះដែរ មន្ត្រី​ជំនាញ​ក៏បាន​ដកហូត និង​ធ្វើការ​ស្រាវជ្រាវ​រក​ប្រភព​ទីតាំង​ផលិត ដើម្បី​បន្ត​នីតិវិធី​តាមច្បាប់​។​
ជាមួយគ្នានេះដែរ មន្ត្រី​ជំនាញ​នៃ​អគ្គនាយដ្ឋាន ក​.​ប​.​ប​. ក៏បាន​ណែនាំ​ដល់​អាជីវក​រទិញ លក់ទំនិញ​ជា​ម្ហូបអាហារ​ទាំងអស់ រាល់​ប្រតិបត្តិ​ការទិញ លក់ ត្រូវមាន​វិក្កយបត្រ និង​ត្រូវ​ដឹង​ពី​ប្រភព​ផលិត និង​នាំចូល​ឱ្យបាន​ច្បាស់លាស់ ដើម្បី​ពេល​មាន​បញ្ហា​កើតឡើង​ជាយ​ថា​ហ​តុ បង្កលក្ខណៈ​ងាយស្រួល​ដល់​មន្ត្រី​ជំនាញ នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. កំណត់​អត្តសញ្ញាណ​ប្រភព​ផលិត និង​នាំចូល និង​ស្វែងរក​អ្នកទទួលខុសត្រូវ​ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន​។​

អគ្គនាយកដ្ឋាន ក​.​ប​.​ប​. នៃ​ក្រសួងពាណិជ្ជកម្ម សូម​អំពាវនាវ ដល់​ផលិតករ និង​អាជីវករ​លក់ដូរ​ទំនិញ​ជា​ម្ហូបអាហារ​ទាំងអស់ កុំ​ដើម្បី​តែ​ប្រាក់ចំណេញ ប្រើប្រាស់​សារធាតុ​គីមី​ហាមឃាត់​ក្នុង​ផលិតផល​ម្ហូបអាហារ​ដែ​ល​បណ្តាលឱ្យ​ប៉ះពាល់​សុខភាព​ដល់​ប្រជាពលរដ្ឋ​ជា​អ្នកប្រើប្រាស់ និង​អាច​ទទួល​ទោសទណ្ឌ​តាមច្បាប់​ជា​ធរមាន​។​
ការលក់​ចំណីអាហារ មាន​សារ​ធាតុគីមី នៅតែ​បន្ត​កើតមាន នៅតាម​ទីផ្សារ ក្នុងស្រុក ឃុំ និង​ទីផ្សារ​ធំៗ​ក្នុង​ទី​រួម​ខេត្ត​។ ដូច្នេះ​សមត្ថកិច្ច​អាជ្ញាធរ​ពាក់ព័ន្ធ គួរ​មាន​វិធានការ​រឹតបន្តឹង​ឲ្យ​បាន​លើស​នេះ ដើម្បី​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ​យើង​៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង