ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក​ហ៊ុន ម៉ា​នី ចូលរួម​អបអរសាទរ​ដល់ សមាជិក សមាជិកា​ម្នាក់ៗ​របស់​JCI Cambodia ដែល​ទទួលបាន​ភាពជោគជ័យ ក្នុង​អាជីព​នៃ​វិស័យ​ធុរកិច្ច 

144

 

​ភ្នំពេញ​៖ លោក​ហ៊ុន ម៉ា​នី បាន​មានប្រសាសន៍ថា ក្នុង​បេសកកម្ម​របស់ខ្លួន អស់​រយៈពេល​ដប់ឆ្នាំ​កន្លងមក​នេះ ហើយ​ទទួលបាន​នូវ​ភាពជោគជ័យ​ជាច្រើន គួរ​ឲ្យ​កត់សម្គាល់​សម្រាប់​ជាតិ និង​ប្រជាជន ទាំង​ក្នុងប្រទេស និង​នៅលើ​ឆាក​អន្តរជាតិ​។​

លោក បាន​បញ្ជាក់ថា “​ខ្ញុំ​បានកត់សម្គាល់ និង​កោតសរសើរ​ដល់​សមាជិក សមាជិកា​ម្នាក់ៗ​របស់​JCI Cambodia ដែល​សុទ្ធតែ​ទទួលបាន​ភាពជោគជ័យ ក្នុង​អាជីព​នៃ​វិស័យ​ធុរកិច្ច ក៏ដូចជា​អាជីវ​កម្មរៀងៗ​ខ្លួន ហើយ​ថែមទាំង​បាន​លះបង់​នូវ​កម្លាំងកាយ ចិត្ត ធនធាន និង​ពេលវេលា ដើម្បី​សកម្មភាព​សង្គម​ក្រោមរូបភាព​នៃ​ការសហការ​គ្នា និង​ជ្រោមជ្រែង​គ្នា​ទៅវិញទៅមក​ដើម្បី​សម្រេច​ក្តី​សុបិន​រួមគ្នា​នោះ​គឺ អនាគត​កម្ពុជា​។
​ទាំងនេះ​បានបង្ហាញ​ពី​ស្មារតី​មួយ​ដែល​ខ្ញុំ​តែងតែ​និយាយ​ជារឿយៗ​ថា “My Choice, my future. But our choice together should always be Cambodia first.” មិនមាន​ភាពជោគជ័យ​ណា ដែល​មិនកើត​ចេញពី​ការខិតខំ​ប្រឹងប្រែង​នោះឡើយ​។ ភាពជោគជ័យ​របស់​ខ្មែរ​ម្នាក់ៗ ស្មើនឹង​ភាពជោគជ័យ​របស់​ប្រទេសជាតិ​៕​

អត្ថបទដែលជាប់ទាក់ទង