ខណ្ឌបឹងកេងកង បើកកិច្ចប្រជុំសាមញ្ញ លើកទី១៩ អាណត្ដិទី៣ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះរដ្ឋបាលខណ្ឌបឹងកេងកង បានបើកកិច្ចប្រជុំសាមញ្ញ លើកទី១៩ អាណត្ដិទី៣ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង ក្រោមអធិបតីភាព លោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង និង លោកស្រី សុិន រតនា អភិបាលរងខណ្ឌបឹងកេងកងដែលជា តំណាងលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សេង រតនៈ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និងសមាជិក~សមាជិកាក្រុមប្រឹក្សាខណ្ឌ លោក អភិបាលរងខណ្ឌ នាយករដ្ឋបាលខណ្ឌ លោកអធិការរងនគរបាលខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ យុទ្ធភូមិភាគខណ្ឌ ការិយាល័យចំណុះ~ជំនាញជុំវិញខណ្ឌ ចៅសង្កាត់ទាំង០៧ និងមន្ដ្រីពាក់ព័ន្ធ។
កិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌបឹងកេងកងនាព្រឹកនេះដោយលើកយកនូវរបៀបវារៈកិច្ចប្រជុំមាន៖
១.ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្ដិទី៣ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង។
២.ពិនិត្យ និងអនុម័តសេចក្ដីព្រាង របាយការណ៍ប្រចាំ ឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១ ស្ដីពីការអនុវត្ដការងាររដ្ឋបាលខណ្ឌបឹងកេងកង។
៣. ស្នើសុំពិនិត្យ និងអនុម័តផែនការលទ្ធកម្មឆ្នាំ២០២១ របស់រដ្ឋបាលខណ្ឌបឹងកឹងកង និងទី៤.បញ្ហាផ្សេងៗ៕
