ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជុំ​ក្រុមប្រឹក្សា​ខណ្ឌចំការមន លើក​ទី​១៩ អាណត្តិ​ទី​៣ លើកយក​របៀបវារៈ​ចំនួន​៥​មក​ពិនិត្យ​ពិភាក្សា​

123

 

​ភ្នំពេញ​៖​កាលពី​ព្រឹក​ថ្ងៃទី​២៩​ខែធ្នូ​ឆ្នាំ​២០២០​នេះ​រដ្ឋបាល​ខណ្ឌចំការមន បានរៀបចំ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី ១៩ របស់​ក្រុមប្រឹក្សា​ខណ្ឌចំការមន អាណត្តិ​ទី​៣ ក្រោម​អធិបតីភាព​លោក ព្រុំ សំខាន់ ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌចំការមន និង​លោក ថេ​ង សុ​ថុល អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ចំការមន ដោយមាន​ការចូលរួម​ពី​ឯកឧត្តម ម៉ក ថា​យ ឯកឧត្តម ងួន សុភៈ សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ សមាជិក​-​សមាជិកា​ក្រុមប្រឹក្សា​ខណ្ឌ គណៈ​អភិបាលខណ្ឌ អធិការរង​នគរបាល​ខណ្ឌ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខណ្ឌ ប្រធាន​ក្រុម​យោធា​ភូមិ​ភាព​ពិសេស​ប្រចាំ​ខណ្ឌ នាយក​-​នាយករង​រដ្ឋបាល​ខ​ណ្ឌ លោក​-​លោកស្រី​ប្រធាន​-​អនុប្រធាន​ការិយាល័យ​-​អង្គភាព​ទាំង ១១ លោក​ចៅសង្កាត់​ទាំង ០៥ ផ្សារ​ទាំង ០២ និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើនរូប​ចូលរួម​ស្ដាប់​គាំទ្រ​ផងដែរ​។​

កិច្ចប្រជុំ​ក្រុមប្រឹក្សា​ខណ្ឌ​នា​ព្រឹក​មិញ​នេះ​ដោយ​លើកយក​នូវ​របៀបវារៈ​នៃ​កិច្ចប្រជុំ​មាន​ដូចខាងក្រោម​៖
១-​ពិនិត្យ និង​អនុម័ត​សេចក្ដីព្រាង​កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៨ របស់​ក្រុមប្រឹក្សា​ខណ្ឌចំការមន អាណត្តិ​ទី​៣ នា​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០
២-​ពិនិត្យ និង​អនុម័ត​សេចក្ដីព្រាង​របាយការណ៍​ប្រចាំឆ្នាំ​២០២០ និង​ទិសដៅ​អនុវត្ត​ការងារ​ឆ្នាំ​២០២១ ស្ដីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខណ្ឌចំការមន​
៣-​ពិនិត្យ និង​អនុម័ត​សេចក្ដីព្រាង​របាយការណ៍​អនុវត្ត​កិច្ចលទ្ធកម្ម ឆ្នាំ​២០២០ និង​ផែនការ​លទ្ធកម្ម​ឆ្នាំ​២០២១ របស់​រដ្ឋបាល​ខណ្ឌចំការមន​
៤-​ពិនិត្យ និង​អនុម័ត​ការបែងចែក​ប្រាក់រង្វាន់​លើកទឹកចិត្ត​ជូន​មន្ត្រី​បុគ្គលិក រដ្ឋបាល​ខណ្ឌចំការមន​
៥-​បញ្ហា​ផ្សេងៗ​
ក្នុងឱកាស​នោះ​ក៏មាន​ការប្រកាស​ផ្ទេរ​ភារកិច្ច​មន្ត្រីរាជការ ដោយ លោក ទូច ខាន់​ដា ត្រូវ​ផ្ទ​រ​ភារកិច្ច​ពី​អនុប្រធាន​ការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​ភូមិបាល​ខណ្ឌ​សែន​សុខ មកជា​អនុប្រធាន​ការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​ភូមិបាល​ខណ្ឌចំការមន​រាជធានី​ភ្នំពេញ​៕​

អត្ថបទដែលជាប់ទាក់ទង