ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ហាដីធ្លីចំនួន ៨ ករណីនៅក្នុងតំបន់ឧទ្យានជាតិព្រះសីហនុរាម ត្រូវបានដោះស្រាយ

94

 

ព្រះសីហនុ៖រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំនៅរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីពិនិត្យនិងដោះស្រាយបញ្ហាដីធ្លីនៅ ក្នុងតំបន់ឧទ្យានជាតិព្រះសីហនុរាម។ បន្ទាប់ពីមានការពិភាក្សាគ្នា ដោយឈរលើមូលដ្ឋានច្បាប់ និងឯកសារពាក់ព័ន្ធនានា បញ្ហាដីធ្លីចំនួន ៨ ករណីនៅក្នុងតំបន់ឧទ្យានជាតិព្រះសីហនុរាម ត្រូវបានដោះស្រាយដោយជោគជ័យ។

នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២០ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំនៅរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីពិនិត្យនិងដោះស្រាយបញ្ហាដីធ្លីនៅក្នុងតំបន់ឧទ្យានជាតិព្រះសីហនុរាម ដោយមានការចូលរួមពីឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អាជ្ញាធរ មន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធ។ បន្ទាប់ពីមានការពិភាក្សាគ្នា ដោយឈរលើមូលដ្ឋានច្បាប់ និងឯកសារពាក់ព័ន្ធនានា បញ្ហាដីធ្លីចំនួន ៨ ករណីនៅក្នុងតំបន់ឧទ្យានជាតិព្រះសីហនុរាម ត្រូវបានដោះស្រាយដោយជោគជ័យក្នុងស្មារតីរក្សាការពារ បាននូវដីរបស់ឧទ្យានជាតិនិងទប់ស្កាត់មិនឱ្យមានការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់៕

អត្ថបទដែលជាប់ទាក់ទង