ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រួសារសពអតីតយុទ្ធជន ជានិវត្តជននិងជនពិការ ចំនួន ៣០ គ្រួសារបានទទួលប្រគល់ប្រាក់ធានារ៉ាប់រងសង្គមនិងប្រាក់បូជាសពជាលើកដំបូង

82

 

ភ្នំពេញ៖កាលពីថ្ងៃទី៣០ ខែ ធ្នូ ឆ្នាំ ២០២០នៅមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ បានសហការជាមួយ បេឡាជាតិអតីតយុទ្ធជនថ្នាក់កណ្ដាល និងសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ បានរៀបចំកម្មវិធីប្រគល់ប្រាក់ធានារ៉ាប់រងសង្គម និងប្រាក់បូជាសពមួយលើកដំបូង ជូនគ្រួសារសពអតីតយុទ្ធជន ជានិវត្តជននិងជនពិការ ចំនួន ៣០ គ្រួសារ ក្រោមអធិបតីភាពលោកស្រីមុំចាន់ដានី ប្រធានមន្ទីរ ស អ យ រាជធានីភ្នំពេញ ,អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ។

ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួម ពីតំណាងបជអ,តំណាងសមាគមអតីត និងក្រុមគ្រួសារនៃយុទ្ធជនដែលបានទទួលមរណៈភាព។

ក្នុងឱកាសនោះលោកស្រីមុំចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ បានលើកឡើងថា៖ការផ្ដល់ខាងលើនេះ គឺជាការយកចិត្តទុកដាក់ ចំពោះគ្រួសារសពអតីតយុទ្ធជន ជានិវត្តជននិងជនពិការ ចំនួន ៣០ គ្រួសារពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោហ៊ុនសែនជាប្រមុខ។

លោ​ក​ស្រី មុំ ចាន់​ដា​នី បានអោយដឹងថា អនុវត្តតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ថ្ងៃនេះ មន្ទីរ​សង្គមកិច្ច​រាជ​ធានី បាន​រៀន​បំ​ពិធី​ជួបជុំ​សំណេះសំណាល​ជាមួយ​គ្រួសារ អតីត​យុ​ទ្ឋ​ជន និង​នាំយក​ថវិកា ផ្តល់ជូន​ដល់​គ្រួសារ​អតីត​យុ​ទ្ឋ​ជន ចំនួន​៣០​គ្រួសារ មកពី​តាម​ខណ្ឌ​ចំនួន​១១​ខណ្ឌ ក្នុង​រាជធានី ។​

​លោកស្រី​ប្រធាន បញ្ជាក់ថា នេះ​គឺជា​លើក​ទី​១៧​ហើយ កាល​មុនៗ​ក្រុមការងារ​បាន​ចុះ​ផ្ទាល់​ដល់​លំនៅឋាន​បងប្អូន ដើម្បី​បានដឹង​សុខទុក្ខ​ផ្ទាល់​អំពី​ជីវភាព​រស់នៅ​របស់​គ្រួសារ​អតីត​យុ​ទ្ឋ​ជន និវត្តន៍​ជន​ផងដែរ ។ ដោយឡែក​លើក​ទី​១៦​នេះ យោងតាម​ការណែនាំ​រប​ស់លោក​រដ្ឋមន្ត្រី វង្ស សូត បាន​ណែ​នាំអោយ​មន្ទីរ​សង្គមកិច្ច​ខេត្ត រាជធានី ធ្វើ​យ៉ាង​អោយ​មន្ទីរ​ផ្តល់​សេវា​តម្រូវការ ព្រមទាំង​ខិតខំ​ធ្វើ​របប​គោលនយោបាយ​ផ្តល់អោយ​ដល់​គ្រួសារ​អតីត​យុ​ទ្ឋ​ជន ។ ពាក់​ព័​ន្ឋ​នឹង​អនុសាសន៍​របស់​ថ្នាក់ដឹកនាំ គឺ​ធ្វើយ៉ាងណា ត្រូវយក​ចិត្ត​ទុក្ខ​ដាក់​ដល់​បងប្អូន ពោល​រាជរដ្ឋាភិបាល​មិន​បោះ​បងប្អូន​គ្រួសារ​អតីត​យុ​ទ្ឋ​ជន ដែល​លោក​មានគុណ​បំណាច់​ចំពោះ​ជាតិ ចឹ​ង​ទេ តាមរយៈ​ក្រសួង​សង្គមកិច្ច​អតីត​យុ​ទ្ឋ​ជន ដោយបាន​ដោះស្រាយ​របប​គោលនយោបាយ​ប្រចាំខែ របប​គោ​លន​យ​បាយ​សំរាប់​សមាជិក​អតីត​យុ​ទ្ឋ​ជន​ដែល​បាន​ចូលនិវត្តន៍ រហូត​ដល់ពេល​សមាជិក​អតីត​យុ​ទ្ឋ​ជន​ម្នាក់ៗ​មាន ពិសេស​ដល់​សមាជិក​អតីត​យុ​ទ្ឋ​ជន​ទទួលមរណភាព គឺមាន​ការរៀបចំ​គោលការណ៍​របប​សំរាប់​ឧបត្ថម្ភ​ដល់​គ្រួសារ ។ ជាក់ស្តែង​ដូច​ថ្ងៃនេះ មន្ទីរ​បានរៀបចំ​គោលនយោបាយ​ជូនទៅ​តាម​ឋា​ន្ត​រ​ស័​ក្ត​កំ​រឹត តាម​អនុ​ក្រឹ​ត និង​ប្រកាស​ណែនាំ ។ ពិសេស​តាម​ការណែនាំ​របស់លោក​រដ្ឋមន្ត្រី គឺ​ធ្វើអោយ​លឿន រហ័ស ប្រកបដោយ​ប្រ​សិទ្ឋិ​ភាព ។​

​ជំនួសមុខ​ឲ្យ​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​, លោកស្រី មុំ ចាន់​ដា​នី បាន​សម្ដែង​នូវ​ការចូលរួម​រំលែក​នូវ​មរណៈទុក្ខ ដ៏​ក្រៀមក្រំ​ចំពោះ​ការបាត់បង់​សមាជិកគ្រួសារ ដែល​បានទទួល​មរណភាព ដែលជា​អតីតយុទ្ធជន​យើង ធ្លាប់បាន​ចូលរួមចំណែក​លះបង់​សាច់​ស្រស់​ឈាម​ស្រស់ ក្នុង​បុព្វហេតុ​រំដោះ ការពារ​បូរណភាព​ទឹកដី រហូត​ទទួលបាន​ជោគជ័យ​កន្លងមក​។​

​លោកស្រី មុំ ចាន់​ដា​នី បាន​គូសបញ្ជាក់ថា គំរូ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​អតីតយុទ្ធជន​កម្ពុជា ពិតជា​បាន​ចារ​នៅក្នុង​ប្រវត្តិសាស្ត្រ កូន​ខ្មែរ​ជំនាន់​ក្រោយ ដើម្បី​ជាការ​ដឹងគុណ ដល់​អ្នក​ជំនាន់​មុន​។​
​ជាមួយគ្នា​នោះ លោកស្រី​ប្រធាន បាន​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ នៃ​បុព្វបុរស​ខ្មែរ ដែល​បាន​ពលី​កម្ម​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ សូម​បាន​ទៅកាន់​សុគតិភព​កុំបី​ឃ្លាងឃ្លៀត​ឡើយ​៕​

 

អត្ថបទដែលជាប់ទាក់ទង