ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាល​ស្រុក​បន្ទាយស្រី បាន​សន្យា និង​ជួយ​ជំរុញ កែប្រែ កសិកម្ម​បែប​ធម្មជាតិ ក​សិ​ទេសចរណ៍​ទាក់ទាញ​ភ្ញៀវទេសចរ ចូល​កម្សាន្ដ​ដើម្បី​បង្កើន​ចំណូល

62

​សៀមរាប​៖ រដ្ឋបាល​ស្រុក​បន្ទាយស្រី​កំពុង​កែប្រែ​ប្រជា ពលរដ្ឋ​តាម​មូលដ្ឋាន ពី​ការធ្វើ​កសិកម្ម​បែប​ធម្មជាតិ មកជា​ក​សិ​ទេសចរណ៍ ដើម្បី​ជាការ​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​ទីនោះ​ឱ្យបាន​កាន់តែច្រើន​និង​ដើម្បី​រួម ចំណែក​បង្កើន​ប្រាក់ ចំណូល ។​

លោក ឃឹម ហ្វី​ណង់ អភិបាលស្រុក​បន្ទាយស្រី បានបញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃទី​០៨ មករា ឆ្នាំ​២០២១​នេះ​ថា​៖
​បន្ទាយស្រី​ជា​ស្រុក​មួយ​ដែលមាន​សក្តានុពល​ទាំង​វិស័យ​កសិកម្ម​ផង រួមទាំង​វិស័យ​ទេសចរណ៍​ផង ដូច្នេះ​រដ្ឋបាល​ស្រុក​កំពុង​ជំរុញ​បងប្អូន​ប្រជាកសិករ​ឱ្យ​ប្រែ​ក្លា យ​ពី​ការធ្វើ​កសិកម្ម​បែប​ធម្ម ជាតិ មកជា​ក​សិ​ទេសចរណ៍​ដោយ​កសិករ​អាច​ទទួល​បាន ផលប្រយោជន៍​ជា ច្រើន​ទាំង​ការលក់​ផលិតផល​កសិកម្ម​រប​ស់​ខ្លួន រួមទាំង​ទទួលបាន​ចំណូល​ពី​ការចូល​ទស្សនា​ឬ​ការ​ស្នាក់នៅ​របស់​អ្នកទេសចរ ។​

លោក​បញ្ជាក់ថា ដើម្បី​សម្រេចបាន​គោលដៅ​នេះ ប្រជាកសិករ ត្រូវ​បើក​ចិត្ត​ទទួលយក​បទពិសោធ​ថ្មីៗ ព្រមទាំង​ការរៀបចំ​ទីតាំង​ឱ្យមាន​ភាព​ទាក់ទាញ​។​
​លោក​បន្តថា ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ប្រែក្លាយ​កសិកម្ម​នៅក្នុង​ស្រុក​បន្ទាយស្រី​ឱ្យទៅជា​ដែនដី​ក​សិ​ទេសចរណ៍​ដ៏​គួរឱ្យ​ទាក់ទាញ ជា​គម្រោង​សាក ល្បង​មួយ ស្ថិតនៅក្នុង​ចង្កោម​នៃ​គំនិត​ផ្តួចផ្តើម​ជា ច្រើន​ទៀត​ដែល​រដ្ឋបាល​ស្រុក​បាន​សហ ការ​ជាមួយ​អង្គការ​ដៃគូ និង​អ្នកបច្ចេកទេស​កសិកម្ម ដើម្បី​តម្រង់ទិស និង​ផ្តល់ជំនួយ​គាំ ទ្រ​ទាំង​ផ្នែក​បច្ចេកទេស និង​ផ្នែក​ទីផ្សារ សំដៅ​ធ្វើយ៉ាងណា​ឱ្យ​សហគមន៍​កសិករ​នៅក្នុង​ស្រុក​មាន​ភាពជឿជាក់​និង​អាច​ឈោង​ចាប់យក​សក្តានុពល​នៃ​ការធ្វើ​កសិកម្ម​សម្រាប់​ប​ម្រើ​ឱ្យ​វិស័យ​ទេសចរណ៍​បាន ។​

ន​រដ្ឋបាល​ស្រុក​បានធ្វើការ​ទម្រង់​ទិស ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ងាក​មក​ដាំ​ដំណាំ​មួយចំនួន​ដែល​អ្នកទេសចរ​ចូលចិត្ត ដូចជា​ផ្លែ​ឪឡឹក​,​សាវម៉ាវ​,​ធុ​រេ​ន ,​ត្រសក់ ផ្អែម​,​ដោយសារ​ដំណាំ​ប្រភេទ​នេះ​ត្រូវ​ជាមួយ​អ្នកទេសចរ ជាជាង​ការ​ទាល់តែ​ធ្វើស្រែ ឬ​ដំឡូង​មី ឬ​កៅស៊ូ ឬ​ស្វាយចន្ទី ដែលជា​ប្រភេទ​កសិកម្ម​បែប​ឧស្សាហកម្ម​.​ដើម្បី​រៀបចំ​ការងារ​នេះ​ឱ្យ​បានល្អ​ទាម ទារ​ឱ្យ​អ្នក​ដែល​ធ្វើ​នេះ​រៀបចំ​កន្លែង​របស់គាត់​ឱ្យមាន ភាព​ទាកទាញ​ផង​ព្រោះថា ក​សិ​ទេសចរណ៍​ផ្តោត​ខ្លាំង​ទៅលើ​ការលក់​រាយ​ទេ​មិន មែន​ដូច​កសិឧស្សាហកម្ម​ដែ ល​ផ្តោតលើ​ការងារ​បោះ​ដុំ ដល់ពេល​ភ្ញៀវទេសចរ​មក លេង​អាច​ដកស្រង់​បទពិសោធន៍ ស្នាក់ នៅក្នុង​ចម្ការ គេ​អាច​ទិញ​របស់​ហ្នឹង​ពេល​គេ​មកលេង នេះ​ជា​ជ្រុង​មួយ នៃ​ក​សិ​ទេសចរណ៍ ដែល​យើង​ជំរុញ ។​

លោក​អភិបាលស្រុក​បន្ទាយស្រី​បាន​បញ្ជាក់ថា កន្លងមក​គំនិត​ផ្តួចផ្តើម​ជាច្រើន​ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង ជំរុញ និង​ផ្សព្វផ្សាយ​ពី​ចក្ខុវិស័យ​ក​សិ​ទេសចរណ៍ និង​បង្កើតឱ្យមាន​ផ្លែឈើ​តំបន់ និង​ម្ហូបអាហារ​តំបន់ ដូចជា​ការចែក និង​ដាំ​ដើមឈើ​ហូប​ផ្លែ មាន ត្រសក់ ផ្អែម ទុរេន សាវម៉ាវ ឪឡឹក​ពូជ ក្រូច​តៃវ៉ាន់ តា​ង៉ែ​ន ល្ហុង​ហូ​ល្លង់ ខ្នុរ​ការ៉ុត ការដាំ​បន្លែ​ធម្មជាតិ និង​ការ​ចិញ្ចឹមសត្វ​ជាដើម​។​
សូមបញ្ជាក់ថា​៖ ស្រុក​បន្ទាយស្រី​មាន​ចម្ងាយ​ប្រមាណ​ជាង​១០​គីឡូម៉ែត្រ ពី​ក្រុង​សៀមរាប ទីនោះ​មាន​ប្រាសាទបុរាណ និង​ទីកន្លែង​កម្សាន្ត ជាច្រើន​ទៀត ដែល​អាច​ទាក់ ទាញ​ចំណាប់​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​ជា​ហូរហែ ៕ . សំរិត​

អត្ថបទដែលជាប់ទាក់ទង