ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពិតជាស្អាតមែនគោលដៅលំហែបៃតងរៀបចំចេញជារូបរាង ហើយនៅលើភ្នំគូលែន

11


ភ្នំពេញ៖ទីលំហែបៃតងរបស់សហគមនាគមន៍ចំនួន១០កន្លែង ដែលផ្តួចផ្តើមរៀបចំឡើងដោយឯកឧត្ដម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួង បរិស្ថាន បាន បញ្ចប់ការសាងសង់ជាស្ថាពរ និងកំពុងរង់ចាំទទួល ភ្ញៀវ ទេសចរ ដែលនិយមការសម្រាកលំហែកម្សាន្តជាមួយធម្មជាតិបៃតង នៅលើខ្នងភ្នំនៃឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម «ភ្នំគូលែន» ក្នុងខេត្ត សៀមរាប។
ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមាន ប្រ សាសន៍ ថាពេលនេះ គោលដៅលំហែបៃតង ចាប់ផ្តើមចេញជារូបរាង ហើយនៅលើភ្នំគូលែន បន្ទាប់គម្រោងរបស់ក្រសួងបរិស្ថាន បានជួយ សាងសង់ទីលំហែបៃតងរបស់សហគមនាគមន៍ តាមរចនាបទខ្មែរ និង មានលក្ខណៈទំនើប។ បន្ទាប់ពីបញ្ចប់ការសាងសង់រួចរាល់ ក្រសួង គ្រោង ប្រគល់ជូនទៅសហគមន៍តំបន់ការពារធម្មជាតិ ព្រៃធំអន្លង់ ដើម្បី ផ្តល់ជូនសេវាកម្ម ការលំហែកម្សាន្តប្រកបដោយសុខុដុមរមនា ជាមួយ ធម្មជាតិ ដល់ភ្ញៀវជាតិ និងអន្តរជាតិ ដែលមកសម្រាកលំហែ បោះតង់ និង ទស្សនាជុំវិញតំបន់ភ្នំគូលែន។
ឯកឧត្ដមរដ្ឋមន្ត្រី បានថ្លែងថា ក្រសួងបរិស្ថាន បានបង្កើតការ អភិវឌ្ឍ គោល ដៅ «លំហែបៃតង» ដើម្បីជួយលើកកម្ពស់ជិវភាពសហគមន៍ នៅ តាមតំបន់ការពារធម្មជាតិ ដើម្បីពង្រឹងការអភិរក្សព្រៃឈើ និងលើក កម្ពស់ជីវភាពសហគមន៍ ស្របតាមអនុសាសន៍ណែនាំ របស់សម្តេច មហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
សូមបញ្ជាក់ថា នៅក្នុងភូមិសាស្រ្ត ឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម «ភ្នំគូលែន» លោកបណ្ឌិត អ៊ាង សុផល្លែត បានបង្កើតជារបៀងគោល ដៅ លំហែបៃតង ដោយមានសហគមន៍តំបន់ការពារធម្មជាតិ ចំនួន៥ ដែលមានសក្តានុពលធម្មជាតិខុសៗគ្នា។
ឯកឧត្ដមរដ្ឋមន្ត្រី បានរៀបចំសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ អភិវឌ្ឍន៍ ការទាក់ទាញទេសចរ ទៅទស្សនាកន្លែងធម្មជាតិ ប្រវត្តិសាស្រ្ត វប្បធម៌ ប្រាសាទបូរាណ តំបន់ទេសភាព ព្រៃឈើ ទស្សនាសត្វព្រៃ ទឹកធ្លាក់ និងការសម្រាកកម្សាន្ត។ ដោយឡែក ទីលំហែបៃតង របស់ សហ គមនាគមន៍ ជាគម្រោងមួយ ទើបតែចាប់ផ្តើមជាមួយ សហគមន៍ តំបន់ការពារធម្មជាតិលើខ្នងភ្នំគូលែន ដែលបានដើរតួនាទីសំខាន់ក្នុង ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ដែលក្នុងនោះការ កសាងភាពស្អាត ភាពបៃតង ដែលបានចែងក្នុងយុទ្ធសាស្រ្ត ចក្រា វិស័យ បរិស្ថាន ឆ្ពោះទៅការរស់នៅប្រកបដោយចីរភាព។
ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបន្ថែមថា យុទ្ធសាស្រ្តចក្រា វិស័យ បរិស្ថាន បានកំពុងធ្វើឱ្យសហគមន៍ មានចំណូលបន្ថែម និង បង្កើត ជម្រើសថ្មី សម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិត ដោយផ្តល់ ចំណេះ ដឹង ជំនាញ និងមុខរបរថ្មី ក្នុងនោះរួមមាន ការចិញ្ចឹមសត្វ ការដាំ ដំណាំរួមផ្សំផ្សេងទៀត សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃផង និង សម្រាប់ លក់នៅលើទីផ្សារផងដែរ ព្រមទាំងជួយរៀបចំបង្កើតជា អេកូ ទេសចរណ៍ នៅក្នុងតំបន់សហគមន៍ថែមទៀត។ ជាមួយគ្នានេះឯកឧត្ដមរដ្ឋមន្ត្រី បានជំរុញឱ្យសហគមន៍មានការអភិវឌ្ឍជីវភាព ប្រកប ដោយនិរន្តរភាព នោះត្រូវធ្វើយ៉ាងណាថែរក្សាបរិស្ថានឱ្យស្អាត មាន ផ្នត់ គំនិតគំនិត និងស្អាតនៅក្រៅខ្លួន ដែលបម្រើសេវាកម្ម ដោយភាព ស្មោះ ត្រង់ រៀបចំម្ហូបអាហារត្រូវមានអនាម័យ និងមានតម្លៃសមរម្យ ដែលជាទីទាក់ទាញអ្នកទេសចរណ៍ មកកម្សាន្តបានច្រើនជាប្រចាំ។
សូមបញ្ជាក់ថាឯកឧត្ដមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានប្រកាសដាក់ចេញ ការ អភិវឌ្ឍ «គោលដៅលំហែបៃតង» នៅឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម «ភ្នំគូលែន» តាមរយៈការរៀបចំបង្កើតជារបៀងសហគមន៍ តំបន់ ការពារធម្មជាតិ ទាំងអស់នៅលើភ្នំគូលែន ដោយជួយរៀបចំ កសាង ផ្លូវតភ្ជាប់សហគមន៍ ហេដ្ឋរចនាសម្ព័ននានា កន្លែងគ្រប់គ្រង ទុកដាក់សំណល់រឹង រៀបចំបង្កើនជីវភាពគ្រួសារ របស់ប្រជាសហគមន៍ តាមរយៈមុខរបរចិញ្ចឹមសត្វ ដាំបន្លែ និងគោលដៅលំហែបៃតង ដែលក្នុងនោះ បានផ្តល់ទីលំហែបៃតងរបស់សហគមនាគមន៍ ជំហាន ដំបូង ចំនួន១០កន្លែង ហើយជាបន្តបន្ទាប់ គម្រោងនឹងពង្រីកបន្ថែម ជូន ទៅសហគមន៍ ដើម្បីបង្កើនជីវភាពកាន់តែប្រសើរឡើងថែមទៀត។ ដោយឡែកនៅឧទ្យានជាតិ ព្រះសុរាម្រិតកុសុមៈ «គិរីរម្យ» ក្នុងភូមិសាស្រ្ត ខេត្តកំពង់ស្ពឺ ក្រសួងបរិស្ថាន បានជួយសាងសង់ កន្លែង វិបស្សនាចំនួន៥០ទីតាំង ក្នុងបរិវេណមជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាស នា កម្ពុជា ដែលមានភ្ញៀវទេសចរណ៍ជាច្រើន មកសម្រាក ធ្វើសមាធិ ធ្វើ ឱ្យ ចិត្តស្អាត ស្អាតទាំងគំនិត និងស្អាតទាំងបរិស្ថានខាងក្រៅជាមួយ ធម្មជាតិស្រស់ស្អាតព័ទ្ធជុំវិញ។
លើសពីនេះ ក្រសួងបរិស្ថានបានពង្រីកគម្រោង «គោលដៅ លំហែបៃតងនៅតំបន់ទេទឹកពុះ និងតំបន់ខ្នងផ្សារនៃតំបន់ជួរភ្នំក្រវាញ និងតាម តំបន់ការពារធម្មជាតិមួយចំនួនទៀត ដើម្បីបង្កើនជីវភាពសហគមន៍ និងពង្រឹងការការពារនិងអភិរក្សធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព៕

អត្ថបទដែលជាប់ទាក់ទង