គណៈបញ្ជាការ ឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ ប្រជុំដាក់ផែនការពង្រឹងថែរក្សាការពារសន្តិសុខ និងសណ្ដាប់ធ្នាប់របៀបរៀបរយក្នុងមូលដ្ឋាន
ភ្នំពេញ៖កាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ បានបើកកិច្ចប្រជុំបន្ទាន់មួយ ក្រោមអធិបតីភាព លោក ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ និងដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ជាអភិបាលរងខណ្ឌ នាយក-នាយករងរដ្ឋបាលខណ្ឌ អធិការរងខណ្ឌ មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ តំណាងយោធភូមិភាគពិសេស ប្រធាន-អនុប្រធានការិយាល័យរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌ លោក-លោកស្រី ចៅសង្កាត់ ចៅសង្កាត់រង សង្កាត់ទាំង៧ មន្ដ្រីរាជការ និងសណ្តាប់ធ្នាប់ខណ្ឌ សរុបចំនួន ៣៤នាក់។
មន្ត្រីរដ្ឋបាលខណ្ឌបានឱ្យដឹងថា៖កិច្ចប្រជុំនេះផ្តោតលើរបៀបវារៈដូចខាងក្រោម៖គឺផ្សព្វផ្សាយស្មារតីអង្គប្រជុំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។
ក្នុងកិច្ចប្រជុំនោះលោក ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ បានដាក់បញ្ជាចំនួន២ទី១ សមត្ថកិច្ចជំនាញត្រូវរៀបចំផែនការចុះរដ្ឋបាលក្នុងមូលដ្ឋាន និងឆែកឆេរអាវុធជាតិផ្ទុះ។ទី២ ត្រូវបន្តពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ បញ្ហាល្បែងស៊ីសង គ្រឿងញៀន បញ្ហាអនាម័យ និងវិធានការបង្ការនឹងទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងមូលដ្ឋាន (ភូមិ-ឃុំ មានសុវត្ថិភាព ទាំង៩ ចំណុច)៕
