ផ្តល់ប័ណ្ណអាទិភាពសម្រាប់ទទួលសេវាសុខភាព សាធារណៈដើម្បីពិនិត្យ ជម្ងឺដោយឥតគិតថ្លៃ ជូនមន្ត្រីសង្កាត់ទួលសង្កែទី១ម្នាក់
ភ្នំពេញ៖កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២០ លោកជំទាវ អាន ផល្លា ប្រធានអនុសាខាសមាគមនារីកម្ពុជាដើម្បី សន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌឫស្សីកែវ រួមដំណើរ ជាមួយ លោកស្រី សួស សូលីដា អភិបាលរងខណ្ឌខណ្ឌឫស្សីកែវ លោកស្រីសមាជិកាក្រុមប្រឹក្សាខណ្ឌ និងបណ្ដាញនារីខណ្ឌ បានសហការជាមួយមន្ទីរពេទ្យ កាល់ម៉ែត្រ ជួយពិនិត្យព្យាបាលជម្ងឺនិងបានផ្តល់ប័ណ្ណអាទិភាពសម្រាប់ ទទួលសេវាសុខភាពសាធារណៈដើម្បីពិនិត្យ ជម្ងឺដោយឥតគិតថ្លៃ ជូន មន្ត្រីសង្កាត់ទួលសង្កែទី១ម្នាក់។
មន្ត្រីសង្កាត់ទួលសង្កែទី១ម្នាក់ ដែលបានទទួលប័ណ្ណអាទិភាព សម្រាប់ទទួលសេវាសុខភាពសាធារណៈដើម្បីពិនិត្យ ជម្ងឺដោយឥតគិតថ្លៃ គឺលោក ថាយ ស្រុង អាយុ ៤៣ឆ្នាំរស់នៅក្រុមទី៦ភូមិ បាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ដែលមានជម្ងឺស្ទះសម្ពាធសសៃឈាមខួលក្បាល ។
ក្នុងឱកាសនោះលោកជំទាវ អាន ផល្លា ប្រធានអនុសាខាសមាគមនារីកម្ពុជាដើម្បី សន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌឫស្សីកែវបានណែនាំថា៖សូមលោក ថាយ ស្រុង អនុវត្តតាមការណែនាំនិងប្រើប្រាស់ថ្នាំពេទ្យតាមវេជ្ជះបញ្ជារបស់គ្រូពេទ្យឱ្យបានត្រឹមត្រូវព្រមទាមថែទាំសុខភាពជាប្រចាំផង៕