ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌ​ពោធិ​សែន​ជ័យ ក្រុមការងារ​រដ្ឋបាល​ខណ្ឌ និង​ក្រុមប្រឹក្សា​សង្កាត់​ចោមចៅ​ទី​៣ ចូលរួម​រំលែក​ទុក្ខ​ក្រុមគ្រួសារ​សព​ឧបាសិកា ប៉ូ អេង​

94

 

​ភ្នំពេញ​៖​កាលពី​ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២០ លោក ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ​សែន​ជ័យ ក្រុមការងារ​រដ្ឋបាល​ខណ្ឌ មាន​ប្រធាន​ផ្សារ​ទាំង​៣​ក្នុង​ខណ្ឌ និង​ក្រុមប្រឹក្សា​សង្កាត់​ចោមចៅ​ទី​៣ បាន​អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ​ក្រុមគ្រួសារ​សព​ឧបាសិកា ប៉ូ អេង បានទទួល​មរណៈភាព​ក្នុង​ជន្មាយុ​៦៩​ឆ្នាំ សព​តំកល់​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅផ្ទះ ក្នុងភូមិ​ជម្ពូ​វ័ន​១​។

​ក្នុងឱកាស​ទៅ​ចូលរួម​បុណ្យសព​ខាងលើ​លោក​អភិបាលខណ្ឌ​និង​ក្រុមការងារ​បាន​នាំយក​នូវ​សម្ភារៈ​ចូលរួម​បុណ្យសព​រួមមាន ៖ អង្ក​១០០​គ​.​ក្រ ទឹកក្រូច ០៥​កេស បា​កាស ០៥​កេស និង​ថវិកា​ចំនួន ២,៤២០,០០០​រៀល ។ ក្នុងនោះ​ដែល​លោក ហែម ដា​រិ​ទ្ធ បាន​ឧបត្ថម្ភ​ជូន​លោកយាយ ប៉ូ យ៉េត ដែល​ត្រូវជា​ប្អូនស្រី​បង្កើត​នៃ​សព​នូវ​ថវិកា​ចំនួន ៥០០,០០០​រៀល អង្ករ ៥០​គ​.​ក្រ ទឹក​សុទ្ធ ០១​កេស និង​មី ០១​កេស បន្ថែម​ផងដែរ​៕​

អត្ថបទដែលជាប់ទាក់ទង