ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ច​ចុះបង្ក្រាប​ទីតាំង​ជួញដូរ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​មួយកន្លែង​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន ១១​នាក់​

89

ភ្នំពេញ​៖​កាលពី​ល្ងាច​ថ្ងៃទី ១៥ ខែមករា ឆ្នាំ​២០២១ កម្លាំង​អន្តរាគមន៍​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ សហការ​ជាមួយ​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​រដ្ឋបាល​ស​ង្កា​ត់​ព្រែកលៀប និង​សង្កាត់​ព្រែក​តាសេក ដឹកនាំ​ដោយ លោក ចាន់ ស្លី អធិការរង​នគរបាល​ខណ្ឌ​ជ្រោយចង្វារ បាន​ចុះបង្ក្រាប​ទីតាំង​ជួញដូរ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​មួយកន្លែង នៅ​ចំណុច​រោង​កម្មករសំណង់ ស្ថិតនៅលើ​ផ្លូវលំ ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ ។​

​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​នោះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន ១១​នាក់ (​ស្រី ០១​នាក់​) និង​វត្ថុតាង​ម្សៅ​ក្រាម​ស​ថ្លា ចំនួន ៥៣​កញ្ចប់ សង្ស័យ​គ្រឿងញៀន​។​

សមត្ថកិច្ច​បន្តថា​៖​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​៕​

អត្ថបទដែលជាប់ទាក់ទង