ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ត​ដឹកទំនិញ បុក​រថយន្ត​ម៉ាក​ព្រូស​ពីក្រោយ ​ក្រឡាប់​ផ្ងារជើង​

56

​ភ្នំពេញ ៖ បុរស​ម្នាក់​ ​បើករថយន្ត​ដឹកទំនិញ​ធុន​ធំ​ទៅបុក​ពីក្រោយ​រថយន្ត​ម៉ាក​ព្រូស ពេញទំហឹង​បណ្តា​ឲ្យ​រង​ការខូចខាត រួច​បន្ត​ឡើងលើ​សួន​ទៅបុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បាក់​មួយ​ដើម​។ ចំណែក​តៃកុង​រថយន្ត​បង្ក​វិញ បាន​បាក់​ជើងឆ្វេង​មួយ​ចំហៀង​បញ្ជូនទៅ​មន្ទីរពេទ្យ​ ​នៅវេលា​ម៉ោង ១១ និង​៤០​នាទី​យប់​ថ្ងៃទី​២០ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៥ ក្នុង​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គាត់​បានឃើញ​រថយន្ត​ម៉ាក​ព្រូស​ពណ៌​ទឹកប្រាក់​មួយគ្រឿង​ពាក់​ផ្លាកលេខ ភ្នំពេញ 2-AS 9229 បើកបរ​ដោយ​បុរស​ម្នាក់ និង​រួម​ដំណើ​៤​នាក់​ទៀត ធ្វើដំណើ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង​ក្នុង​ល្បឿន​មធ្យម ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់​តែមាន​រថយន្ត​ដឹកទំនិញ​ធុន​ធំ​មួយគ្រឿង​ទៀត ពាក់​ផ្លាកលេខ កំពង់ឆ្នាំង 3A1225 ធ្វើដំណើរ​ពីក្រោយ​ទិសដៅ​ពី​ជើង​មក​ត្បូង​ក្នុង​ល្បឿន​លឿន បាន​រេ​ចង្កូត​មក​បុក​ចំ​ពីក្រោយ​រថយន្ត​ព្រូស​ពេញទំហឹង រួច​បន្ត​ឡើងលើ​សួន​ទៅបុក​បង្គោល​ភ្លើង​បាក់​មួយ​ដើម ក្រឡាប់​ផ្ងារជើង​ទៅមុខ​លែងរួច​៕

អត្ថបទដែលជាប់ទាក់ទង