ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាជនទីទ័លក្រ ចំនួន១៦គ្រួសារ នៅសង្កាត់ច្បារអំពៅទី១បានទទួលអំណោយពីកាកបាទក្រហមកម្ពុជា

52

 

ភ្នំពេញ៖កាលពីរសៀលថ្ងៃទី២២ខែមករាឆ្នាំ២០២១នេះលោកញាណ ច័ន្ទសោភា នាយករដ្ឋបាលខណ្ឌច្បារអំពៅ និង ជាអនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅនិងជាតំណាងលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅនិង ជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅដែលអមដំណើរដោយលោកចៅសង្កាត់ច្បារអំពៅទី១និងលោកស្រីចៅសង្កាត់រងដោយបានចុះជួបសំណេះសំណាល និងចែកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ក្រុមគ្រួសារប្រជាជនដែលពួកគាត់មានជីវភាពខ្វះខាតចំនួន១៦គ្រួសារ ក្នុងសង្កាត់ច្បារអំពៅទី១ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោកពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១បានអោយដឹងថាចំពោះអំណោយដែលបានចែកជូនប្រជាជនក្រីក្រនាពេលនេះដោយ
ក្នុង០១គ្រួសារៗទទួលបានអង្ករ២៥គីឡូក្រាម ឃីត១កញ្ចប់និងថវិកាមួយចំនួនផងដែរ។
ក្នុងឱកាសនោះដែរលោកញាណ ច័ន្ទសោភា នាយករដ្ឋបាលខណ្ឌច្បារអំពៅ និង ជាអនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅក៏បានមានមតិលើកឡើងថាជានិច្ចកាលកាកបាទក្រហមកម្ពុជាដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែនជាប្រធានកាកបាទក្រហមកម្ពុជាតែងតែយកចិត្តទុកដាក់ខ្ពស់និងបានគិតគូរជានិច្ចទៅដល់បងប្អូនប្រជាជនទោះបីស្ថិតក្នុងស្ថានភាពបែបណាក៏ដោយគឺតែងបានផ្ដល់នូវភាពកក់ក្ដៅដល់បងប្អូនជានិច្ចក្នុងគ្រាដែលពុក ម៉ែ បង ប្អូន ប្រជាជនជួបនូវការលំបាកនានាពិសេសផ្នែកជីវភាពរស់នៅប្រចាំថ្ងៃពោលគឺទីណាជួបការលំបាក ទីនោះតែងតែមានវត្តមានកាកបាទក្រហមកម្ពុជាជាក់ស្ដែងដូចជានៅពេលនេះគឺសម្ដេចទាំងទ្វេរដោយមិនបណ្ដែតបណ្ដោយទុកអោយពុកម៉ែ បងប្អូន ណាម្នាក់ស្លាប់បាត់បង់ជីវិតដោយដាច់ស្បៀងអាហារឬអត់អាហារនោះទេហើយសកម្មការងារមនុស្សធម៌នេះគឺធ្វើឡើងដោយមិនប្រកាន់បក្សពួកនិន្នាការនយោបាយ និងសាសនាឡើយ៕

អត្ថបទដែលជាប់ទាក់ទង