ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ដឹកនាំ​ប្រតិភូ​ក្រសួង​អញ្ជើញ​ចុះ​ពិនិត្យ​ការងារ​វិស័យ​ទឹកស្អាត និង​ឧស្សាហកម្ម​កែច្នៃ នៅ​ខេត្ត​ភូមិភាគ​ឦ​សាន្ត​

192

 

​ភូមិភាគ​ឦ​សាន្ត​៖​ដើម្បី​ស្វែងយល់​ជាក់ស្តែង និង​ជុំរុញ​ប្រសិទ្ធិភាព​ការងារ ឯកឧត្ដម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​ដឹកនាំ​ប្រតិភូ​ក​ក្រសួង​មួយក្រុម ចុះ​ពិនិត្យ​និង​ពង្រឹង​ការងារ​វិស័យ​ទឹកស្អាត និង​ឧស្សាហកម្ម​កែច្នៃ នៅ​ខេត្ត​ភូមិភាគ​ឥ​សាន្ត ។

​ក្នុងនោះ នៅ​រសៀល​ថ្ងៃទី ១៧ ខែមករា ឆ្នាំ​២០២១ នៅ​ទី​រួម​ខេត្តស្ទឹងត្រែង ឯកឧត្ដម​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានដឹង​នាំ​ប្រតិភូ​ក្រសួង ដោយមាន​សមាសភាព​ចូលរួម​ពី​ឯកឧត្តម​អភិបាលខេត្ត លោក​អភិបាលស្រុក​សេ​សាន លោក​អភិបាលក្រុង​ស្ទឹងត្រែង ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​ប្រតិភូ​អមដំណើរ​ជាច្រើន នាក់​ទៀត បាន​អញ្ជើញ​ចុះ​ពិនិត្យមើល លទ្ធផល​ដំណើរការ​សាងសង់​រោង​ចក្រ​ទឹកស្អាត​ថ្មី ស្ថានីយ៍​បូមទឹក​ថ្មី​និង​ការសាងសង់​បណ្ដាញទឹក​ស្អាត​ថ្មី​ដែលជា​ហិរញ្ញប្បទាន​ឥណទាន​សម្បទាន​របស់​ធនាគារ​អភិវឌ្ឍ​អាស៊ី ADB ដែល​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​លក្ខណៈ​បច្ចេកទេស​តាម​អាង​ប្រព្រឹត្ត​កម្ម អាង​ស​ម្ងួ​ត​ភក់ និង​អាងទឹក​ស្អាត​…​។​ល​។ ព្រមទាំង​ពិនិត្យមើល​អគារ​ការងា​រ​ផ្សេងៗ​ទៀតផង​ដែរ ។​

​បន្ទាប់មក​នៅ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២១ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​បាន​ដឹកនាំ​ប្រតិភូ​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​ស្នើសុំ​បន្ថែម​បណ្ដាញទឹក​ថ្មី​ដែលមាន​ប្រវែង​ប្រហែល ១៣​គ​.​ម​ទៅដល់​ទីរួមស្រុក​សេ​សាន ខេត្តស្ទឹងត្រែង ដែល​ត្រូវ​ចំណាយ​លើ បណ្ដាញ ទឹក នេះ​ក្នុង​ថវិកា​ចំនួន​៣​លាន​ដុល្លារ​អាមេរិក និង​នៅ​ល្ងាច​ថ្ងៃ​ដដែល​មាន​ប្រជុំពិភាក្សា លក្ខណៈ​បច្ចេកទេស​នៃ​ការភ្ជាប់​បញ្ចូល​គ្នា​រវាង​ក្រុមហ៊ុន​ទឹកស្អាត Micro Science & Technology (Cambodia)Co.,Ltd នៃ​ប្រទេស​ចិន និង​ទឹកស្អាត​របស់​រោងចក្រ​ថ្មី នៃ​គម្រោង​របស់​ធនាគារ ADB ដែល មាន​សមាសភាព​ចូលរួម​ពី​លោក​ប្រធាន​មន្ទីរ លោកស្រី​ប្រធាន​អង្គភាព​រដ្ឋាករទឹក​ខេត្តស្ទឹងត្រែង និង​លោក​បណ្ឌិត Cai Yunlong ប្រធាន​ក្រុមហ៊ុន Micro Science & Technology (Cambodia)Co.,Ltd
​តម​កនៅ​ព្រឹក​ថ្ងៃទី ២០ ខែ​ឆ្នាំ​ដដែល ឯកឧត្ដម​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​ដឹកនាំ​ប្រតិភូ មកដល់​ខេត្ត​មណ្ឌល​គី​រី ដោយបាន​ចុះ​ពិនិត្យមើល ប្រភពទឹក​ឆៅ ដែល​មាននៅ​បឹង​ខាងលើ និង​បឹង​ខាងក្រោម ក្នុង​ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌល​គី​រី ដែលជា​ប្រភពទឹក​ដ៏​សំខាន់​សម្រាប់​ការ​ស្តុក​ត្រៀម​ទុក សម្រាប់​បំពេញតម្រូវការ​ប្រើប្រាស់​ក្នុង​ទី​រួម​ខេត្ត​ទាំងមូល ។​

​មាន​ប្រសា​ស​ន៌​ក្នុង​ដំណើរ​ទស្សនកិច្ច​ស្វែងយល់​នោះ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​បញ្ជាក់ថា​៖​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត​ជា​វិស័យ​អាទិភាព​ខ្ពស់បំផុត​របស់​រាជរ​ដ្ឋា​ភិ​បាល​ក៏ដូចជា​ក្រសួង ។ ដូចនេះ​ត្រូវ​រួមគ្នា​ខិតខំ​សម្រេច​ឲ្យ​បាន​នូវ​បំណង ជាពិសេស​គោលនយោបាយ​ទឹកស្អាតរ​បស់​សម្តេច​តេ​ជោ ក្នុងការ​ប្តេជ្ញា​ចិត្តជា​យុទ្ធសាស្ត្រ អនុវត្ត​ទស្សនវិស័យ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​បានកំណត់​គឺ​៖ គឺ​ពង្រីក​វិសាលភាព​នៅ​ទីក្រុង និង​ទីប្រជុំជន​ឲ្យ​បាន​៩០% ដល់​ឆ្នាំ​២០២៣ និង​១០០% នៅ​ឆ្នាំ​២០២៥ សម្រាប់​បម្រើការ​ចាំបាច់​របស់​ប្រជាជន ក៏​ដូច​សម្រាប់​ផលិតកម្ម និង​សេវាកម្ម​នានា តាមរយៈ​ការអភិវឌ្ឍ​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ទាំង​ផ្នែក​សាធារណៈ និង​ឯកជន ដោយ​ឈរលើ​បុ​រេ​លក្ខខណ្ឌ​៤​យ៉ាង​គឺ​៖”​ទឹក​ត្រូវមាន​គុណភាព សុវត្ថិភាព និរន្តរភាព និង​តម្លៃ​សមរម្យ​” ។

​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង និង​កិច្ចសហប្រតិបត្តិការ ល្អប្រសើរ រវាង អាជ្ញាធរខេត្ត អង្គភាព​ទឹកស្អាត សាធារណៈ ក្រុមហ៊ុន​ឯកជន និង​ដៃគូ​អភិវឌ្ឍ​មកពី​ខាង ធនាគារ​ADB ក៏ដូចជា ធនាគារពិភពលោក (WB) សម្រាប់​ការអភិវឌ្ឍ​លើ​វិស័យ​ទឹកស្អាត ។ ជាមួយគ្នានេះ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ក៏បាន​ណែនាំ​ឲ្យ​មានការ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​កិច្ចការពារ​ថែរក្សា​ប្រភពទឹក​ឆៅ គ្រប់មុខ​សញ្ញា​ដែល​ត្រូវ​យកមក​ធ្វើ​ប្រព្រឹត្តិកម្ម​ទឹកស្អាត ដោយ​មិនត្រូវ​ការចូល​ទន្ទ្រាន​រំលោភ​កាន់កាប់ ការបង្ហូរ​ជាតិពុល រឺ​សម្រាម ដែល​នាំ​ឲ្យ​មានការ​បំពុលបរិស្ថាន​ទឹក​ប្រើប្រាស់​សាធារណៈ ។​

​បន្ទាប់មក​នៅ​ព្រឹក​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២១ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និង​លោកជំទាវ បាន​ដឹកនាំ​ប្រតិភូ​អញ្ជើញ​ចុះ​ពិនិត្យ​ការដ្ឋាន និង​ឧស្សាហកម្ម​កែច្នៃ​ថ្ម​ម៉ាប ដែលមាន​មូលដ្ឋាន​ស្ថិតនៅ​ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្ត ក្រចេះ ហើយ​មាន​ប្រកាស​បង្កើត​រោងចក្រ​កែច្នៃ​ថ្ម​ម៉ាប​ពី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ដើម្បី​ពិនិត្យមើល​ជាក់ស្តែង​ពី​ខ្សែសង្វាក់​ផលិតកម្ម និង​ពិនិត្យមើល​ធនធាន​រ៉ែ​ក្រោម​ដី​របស់​ខ្មែរ​ដ៏​សម្បូរ​ណ៌​បែប​៕

អត្ថបទដែលជាប់ទាក់ទង