ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិត​បញ្ញវ័ន្ដ ៖ អ្នកចេះ​គួរតែ​ធ្វើ​ល្ងង់​ខ្លះ​ដើម្បី​សេចក្ដីសុខ​

170

 

​ភ្នំពេញ​៖​មនុស្ស​ដែល​សព្វថ្ងៃនេះ​មាន​អាយុ​កន្លះ​សតវត្ស​សុទ្ធតែ​ធ្លាប់​ឆ្លងកាត់​យុគសម័យ​៣​ឆ្នាំ​៨​ខែ​២០​ថ្ងៃ​ដែល​ដឹក​នៃ​ដោយ​មេ​
​ឃាតករ​ប៉ុល ពត ។​
យុគសម័យ​នោះ​អ្នកចេះដឹង​ជាច្រើន​ត្រូវគេ​បោកប្រាស់​យកទៅ​សម្លាប់​ដោយ​គ្រាន់តែ​កូនក្មេង​ដែល​ស្ពាយ​កាំភ្លើង​នៅ​ដើរ​អូស​ដី​នៅឡើយ​នោះ​និយាយ​បោកប្រាស់​ថា​នរណា​ចេះ​អី​ប្រាប់​អង្គការ​ត្រង់ៗ​ទៅ​ដើម្បី​អង្គការ​បញ្ជូន​ឲ្យ​ទៅ​បម្រើ​ការងារ​ឲ​សម​តាម​ជំនាញ​ព្រោះ​អង្គការ​
​ត្រូវការ​អ្នកចេះដឹង ។​

ទីបំផុត​ខ្លះ​ជា​វេជ្ជបណ្ឌិត ជា​សាស្ត្រាចារ្យ គ្រូពេទ្យ វិស្វករ​ត្រូវគេ​យកទៅ​សម្លាប់​អស់​ស្ទើរតែ​គ្មាន​សល់​ក្រោមលេស​បោសសម្អាត​
​សំណល់​ពី​របប​ចាស់ ។​តែ​អ្នកខ្លះ​ដែល​ចេះ​ធ្វើជា​មនុស្ស​ល្ងង់​បែរជា​បាន​នៅរស់​ទល់​សព្វថ្ងៃ ។​ខ្លះ​គ្រាន់តែ​ជា​កម្ម​ដែល​បម្រើ​ការងារ​នោះ​រោងចក្រ​ទឹកក្រូច​បេ ហ្ស៊េ អ៊ី​(B G I) ហើយ​ខ្លះ​ធ្វើការ​នៅ​រោងចក្រ​ផលិត​សំបក​កង់​អេស កា ប៉េ​(S K P)​ក៏​ត្រូវគេ​ចោទប្រកាន់ថា​ពួក​អា​បេ ហ្ស៊េ អ៊ី ពួក​អា​អេស កា ប៉េ​នេះ​សុទ្ធតែជា​ពួក​អាកា ហ្ស៊េ បេ​(K G B) ដែលជា​ភ្នាក់ងារ​ស៊ើប​ការ​របស់​អតីត​សហភាពសូវៀត សុទ្ធតែ​ពួក​សេ អ៊ី អា​(C I A)
​ដែលជា​ភ្នាក់ងារ​ស៊ើប​ការ​របស់​អាមេរិក​ហើយ​អូស ក យកទៅ​សម្លាប់​គ្មាន​សល់ ។​

បែបនេះហើយ​បានជា​នៅក្នុង​សៀវភៅ​ប្រជុំ​និទាន​ជាតក​របស់​ខ្មែរ​បាន​ទូន្មាន​ថា​<​អ្នកប្រាជ្ញ​គួរ​ធ្វើ​ល្ងង់​ខ្លះ​ដើម្បី​សេចក្ដីសុខ​> ។​
​រឿងនិទាន​ជាតក​នោះបាន​សរសេរថា​នៅក្នុង​ព្រៃ​មួយ​មាន​សំបុក​សត្វ​ចំនួន​៣​នៅក្បែរ​គ្នា​គឺ​សត្វ​ក្ងោក សារិកាកែវ និង សត្វ​កុក ។ កូន​សត្វ​​នៅក្នុង​សំបុក​នោះ​មាន​តែមួយ​ក្បាល​ប៉ុណ្ណោះ ។​

មាន​ព្រានព្រៃ​៣​នាក់​ផ្ទះ​នៅក្បែរ​គ្នា​តែងតែ​ចូល​ព្រៃ​នោះ​ដើម្បី​បរបាញ់​សត្វ​រៀងរាល់ថ្ងៃ ។​ល្ងាច​ពេល​ត្រឡប់មកផ្ទះ​វិញ​ព្រាន​ទាំង​
៣​នាក់​ក៏​ប្រទះឃើញ​សំបុក​សត្វ​ទាំង​៣​ដែល​មានកូន​នៅក្នុង​នោះ ។​ពួកគេ​ក៏​យក​កូន​សត្វ​នោះ​ម្នា​ក់មួយៗ​មក​ចិញ្ចឹម ។​
ព្រាន​ដែល​ចិ​ញ្ចឹ​ប​ក្ងោក​បាន​បង្រៀន​ក្ងោក​ឲ្យ​ចេះ​ពង់ ចេះ​ក្រាប​សំពះ រួមជាមួយ​នឹង​កាយវិការ​ទន់ភ្លន់​ដទៃទៀត ។​អ្នក​ចិញ្ចឹម​សារិកា​
​បាន​បង្រៀន​សារិកា​ឲ្យ​ចេះ​និយាយ និង ចេះ​បញ្ចេញ​កាយវិការ​គោរព​ចំពោះ​មនុស្ស​ទៅតាម​ការបញ្ជា ។​ចំពោះ​អ្នក​ចិញ្ចឹម​កុក​ទោះជា​ខិតខំ​
​បង្រៀន​កុក​នោះ​យ៉ាងណា​ក៏​សត្វ​កុក​នោះ​នៅតែ​រក្សា​ទម្លាប់​ដើម​របស់​វាពី​ធម្មជាតិ​ដដែល ។​

ចំណេរ​ក្រោយមក​ដោយ​ចង់​បានទទួល​គុណសម្បត្តិ​ពី​ព្រះមហាក្សត្រ​បុរស​ទាំង​៣​រូបនោះ​បាន​បបួល​គ្នាយ​កកូន​សត្វ​នោះ​ទៅ​
​ថ្វាយ​ស្ដេច ។​នៅ​ចំពោះមុខ​ស្ដេច​បុរស​ដែល​ចិ​ញ្ចឹ​ប​ក្ងោក​បាន​បញ្ចា​ក្ងោក​ឲ្យ​ពង់ ឲ្យ​ក្រាប​សំពះ ក្ងោក​ក៏​ធ្វើតាម ។​ស្ដេច​ពេញចិត្ត​ក៏​ប្រាប់​អាមាត្យ​ឲ្យ​យក​ក្ងោ​ទៅ​ចងទុក​ក្បែរ​នោះ ។​

​ដល់​វេន​បុរស​ចិ​ញ្ចឹ​ប​សារិកា​បុរស​នោះបាន​បញ្ជា​ឲ្យ​សារិកា​និយាយ​សម្លេង​មនុស្ស ឲ្យ​សំដែង​ការគួរសម​សារិកា​ក៏​ធ្វើតាម​ស្ដេច​ក៏​
​សព្វ​ព្រះរាជ​ហ​ឬ​ទ័យទៀត​ក៏​ប្រាប់​អាមាត្យ​ឲ្យ​ចងទុក​ទៀត ។​

ដល់​វេន​បុរស​ចិ​ញ្ចឹ​ប​កុក​បុរស​នោះ​ក៏​ត្អូញត្អែរ​ទូ​ស្ដេច​ថា​អាស​ត្វ​កុក​នេះ​ល្ងង់​ណាស់​ទូលបង្គំ​បង្រៀន​វា​ដូច​គេ​ដូច​ឯង​ដែរ​តែ​វា​ចេះ​
​តែ​ស្រែក​តាម​ភាសា​វា​ដដែល ។​ឮ​ដូច្នោះ​ស្ដេច​ក៏​ប្រាប់​អាមាត្យ​ឲ្យ​ដោះលែង​សត្វ​កុក​ដ៏​ល្ងង់ខ្លៅ​នេះ ។​

​បន្ទាប់ពី​មាន​សេរីភាព​សត្វ​កុក​ទៅ​ទុំ​លើ​ចុងឈើ​ហើយ​ស្រែកប្រាប់​ស្ដេច​ថា​ខ្ញុំ​មិនមែន​ល្ងង់​ទេ​តែបើ​ខ្ញុំ​ធ្វើ​ចេះ​គឺ​ត្រូវ​បាត់បង់​សេរីភាព​
​ដូច​ក្ងោក និង សារិកា​អញ្ចឹង ។​ចំពោះ​សារិកា និង ក្ងោក​ដែលជា​ប់​ចំណង​នោះបាន​ត្រឹមតែ​កើតទុក្ខ​ប៉ុណ្ណោះ ។​មហាក្សត្រ​ឮ​ដូច​នោះ​ក៏​កើត​
​មាន​ទសពិធរាជធម៌​ចំពោះ​សត្វ​ទាង​២​ក្បាល​ទើប​បញ្ជា​ឲ្យ​អាមាត្យ​ដោះលែង​ឲ្យ​មាន​សេរីភាព​ទៅ ។​

អញ្ចឹង​ហើយ​ទើប​ក្នុង​សៀវភៅ​ប្រជុំ​និទាន​ជាតិ​ជាតក​បានផ្ដល់​នូវ​គតិ​អប់រំ​ដល់​បណ្ដា​អ្នកចេះដឹង​ទាំងឡាយ​ឲ្យ​ចេះ​ធ្វើជា​ល្ងង់​តាម​
​កាល​វេលា​ខ្លះ​ដើម្បី​សេចក្ដីសុខ​ខ្លួនឯង ៕

អត្ថបទដែលជាប់ទាក់ទង