ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតបញ្ញវ័ន្ដ ៖ រឿងដែលសំខាន់ក្នុងជីវិត

685

ភ្នំពេញ៖ នៅក្នុងជីវិតមនុស្សម្នាក់ៗ គឺសុទ្ធតែមានទស្សនៈផ្សេងគ្នា ព្រោះអ្នកខ្លះគេថាលុយវាសំខាន់ណាស់ ខ្លះគេថាកិត្តិយសឯណោះទេ
ដែលសំខាន់ចំពោះ អ្នកខ្លះគេក៏យល់ផ្សេងពីនេះដែរ ។
សម្រាប់អ្នកដែលបាន ទទួលការសិក្សាខ្ពង់ខ្ពស់វិញនោះ គេនិយាយបែបម្យ៉ាងថា នៅក្នុងជីវិតនេះមនុស្សម្នាក់ៗ ត្រូវប្ករកាន់នូវពាក្យសំខាន់បំផុតចំនួនប្រាំគឺ- សេចក្តីស្នេហា…- មិត្តភាព…- ការពិត…- ភាពស្មោះត្រង់…និង- ការគោរព…។

បើសិននៅក្នុងជីវិតអ្នក ពុំមានរបស់ទាំង៥នេះ ទេអ្នកនឹងក្លាយជាមនុស្សគ្មាន ប្រយោជន៍អ្វីទ្បើយ។សម្រាប់ខ្ញុំគឺមិនហ៊ានផ្ដល់ ពិន្ទុថានរណាខុសនរណា ត្រូវទេតែខ្ញុំគិតថាកត្តាជីវភាព វាអាចជាអ្នកកំណត់ថា រឿងអ្វីដែលសំខាន់ និងរឿងអ្វីដែលមិនសំខាន់ ។
យើងត្រូវគិតថាមានពេល ខ្លះជំហានដ៏តូចមួយ ក្នុងទិសដៅល្អអាចនឹងទៅ ជាជំហានដ៏ធំបំផុតក្នុងជីវិតអ្នក។ទោះបីជាអ្នកត្រូវដើរលើចុងជើង ក៏ដោយក៏ត្រូវតែ ឬដើរឆ្លងអោយផុត។ជំហានដែលបោះវែងៗ ដោយគ្មានទឹសដៅឯណោះទេ ទើបជាជំហានឆ្ពោះទៅរកភាពបរាជ័យ។
មនុស្សល្អមិនមែនជា អ្នកឥតខ្ចោះហើយមិន ដែលធ្វើខុសនោះទេ …ប៉ុន្តែទោះយ៉ាងណាក៏អ្នក ត្រូវតែធ្វើអ្វីៗក្នុងក្នុងបំណងល្អដែរ៕

អត្ថបទដែលជាប់ទាក់ទង