ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកអគ្គរដ្ឋទូត​រុស្សី សា​ទរ​ចំពោះ​កម្ពុជា​ទទួល​តំណក់​ប្រេង​លើកដំបូង​

78

 

​ភ្នំពេញ​៖ ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​នៅ​កម្ពុជា​បាន​អបអរ​សា​ទរ ចំពោះ​សមិទ្ធិផល​ដ៏​អស្ចារ្យ ដែល​កម្ពុជា​ទទួល​តំណក់​ប្រេង​លើកដំបូង ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន​។​

ក្នុងជំនួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​រវាង​ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល នា​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២១ នៅ​ទីស្ដីការក្រសួង លោក Anatoly BOROVIK ឯកអគ្គរដ្ឋទូត​សហព័ន្ធ​រុស្សី ប្រចាំ​កម្ពុជា បាន​ថ្លែងថា «​សូម​អបអរ​សាទរ​ចំពោះ​សមិទ្ធិផល​ដ៏​អស្ចារ្យ​ដែល​កម្ពុជា​ទទួល​តំណក់​ប្រេង​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន ក្រោម​នយោបាយ​ឈ្នះ​-​ឈ្នះ របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី កាលពី​ចុងឆ្នាំ​២០២០ កន្លងទៅ​»​។​

​យោងតាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ក្រសួង​រ៉ែ និង​ថាមពល​នៅ​ថ្ងៃទី​២៧​មករា​ឆ្នាំ​២០២០​បាន​លើកឡើងថា​នៅក្នុង​ជំនួប​នោះ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​រ៉ែ ក៏បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​គាំទ្រ ដល់​ការ​វិនិ​យោគ​រុស្សី​មក​កម្ពុជា ជាពិសេស គឺ​ឱកាស​ក្នុងការ​បង្កើត​រោងចក្រ​ចម្រាញ់​ប្រេ ង​កាត​នៅ​កម្ពុជា​។​

លោក​បន្តថា ក្នុងជំនួប​ពិភាក្សា​ការងារ​រវាង រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ឯកអគ្គរដ្ឋទូត​រុស្សី បាន​ផ្តោតលើ​ប្រធានបទ​សំខាន់ៗ ដូចជា​៖
​ទី​១-​គម្រោង​កិច្ចសហប្រតិបត្តិការ​ភូគព្ភសាស្ត្រ និង​ការអភិវឌ្ឍ​ធនធាន​រ៉ែ រវាង​ក្រសួង​រ៉ែ និង​ថាមពល​កម្ពុជា និង​ក្រសួង​ធនធានធម្មជាតិ និង​បរិស្ថាន​រុស្សី​។ ទី​២-​គម្រោង​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ប្រើប្រាស់​ថាមពលបរមាណូ​សម្រាប់​បម្រើ​ឲ្យ​គោលបំណង​សន្តិភាព ។ ទី​៣-​សក្តានុពល និង​ឱកាស​នៃ​ការវិនិយោគ​របស់​ក្រុមហ៊ុន​រុស្សី ក្នុង​វិស័យ​ប្រេង និង​ឧស្ម័ន​រួមមាន ការ​ស្វែង​រុករក ការអភិវឌ្ឍ​បច្ចេកវិទ្យា និង​ការបង្កើត​រោងចក្រ​ចម្រាញ់ ប្រេងកាត​។ ទី​៤-​សក្តានុពល និង​ឱកាស​នៃ​ការវិនិយោគ​របស់​ក្រុមហ៊ុន​រុស្សី ក្នុង​វិស័យ​ថាមពល​កកើត​ឡើងវិញ រួមមាន ថាមពល​ដើរ​ដោយ​ខ្យល់ និង​ថាមពល​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​។ និង​ទី​៥-​ការផ្តល់​អាហារូបករណ៍ និង​គម្រោង​កសាង​សមត្ថភាព​សម្រាប់​មន្ត្រី និង​សិស្ស​និស្សិត​កម្ពុជា ក្នុង​វិស័យ​ថាមពល ប្រេង​និង​ឧស្ម័ន​។​

សូ​បញ្ជាក់ថា​សម្តេច​តេ​ជោ​ហ៊ុនសែន​បានប្រកាស​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ កម្ពុជា​បានចាប់ផ្តើម​ទទួល​ដំណក់​ប្រេង​លើកដំបូង​របស់ខ្លួន​ហើយ ស្ថិតនៅ​តំបន់​ប្លុក A នៃ​ឈូង​សមុទ្រ​កម្ពុជា ដោយ​ក្រុមហ៊ុន Kris Energy ដែល​បាន​ខួង​ប្រេង​ចេញពី​បាតសមុទ្រ ក្នុង​ខេត្ត​ព្រះសីហនុ​។ ជាការ​ប្រពៃ​ណាស់ ការចាប់ផ្តើម​បូម​ប្រេង​ជា​លើកដំបូង​នេះ ពិតជា​អ​ស្ចា រ្យ​ពោលគឺ​ចំ​ថ្ងៃ​ខួប​លើក​ទី​២២ នៃ​ការបញ្ចប់​សង្គ្រាម​នាំមក​នូវ​ការឯកភាព​ជាតិ ឯកភាព​ទឹកដី តាមរយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែលជា​ប្រមុខ ដឹកនាំ​ដ៏​ឆ្នើម​បំផុត​របស់​កម្ពុជា​។​

សម្តេច​បន្តថា​ដោយ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល និង​ការចូលរួម​យ៉ាងសកម្ម​ពី ក្រុមហ៊ុន Kris Energy ដែលជា​ប្រតិបត្តិ​ករ​នៃ​គម្រោង​នេះ មកដល់ពេលនេះ​យើង​បាន សម្រេចបាន នូវ​ការបញ្ចប់​ដោយ​ជោគជ័យ​ជា​ស្ថាពរ​នូវ​ការសាងសង់​ការបំពាក់​គ្រឿង​សម្ភារៈ និង​បរិក្ខា​នៃ​បណ្តា​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​នានា សម្រាប់​ដំណើរ​ការផលិត​កម្មធ​ន​ធាន រ៉ែ​ប្រេង​របស់​យើង​។​
ដំណក់​ប្រេង​លើកដំបូង​របស់​កម្ពុជា នឹង​ចាប់ផ្តើម​ផលិត​ចេញពី​អណ្តូងប្រេង​ទី​១ ឈ្មោះ A-0ID នៃ ផ្លាត​ហ្វ​ម A នៅក្នុង​ប្លុក​នៃ​ឈូង​សមុទ្រ​កម្ពុជា នៅ​ថ្ងៃទី​២៩ ធ្នូ ឆ្នាំ​២០២០ ដែល​គាប់​ជួន​ជាមួយ​ថ្ងៃ​ខួប​លើក​ទី​២២ នៃ​ការបញ្ចប់​សង្គ្រាម​នាំមក​នូវ​ការឯកភាព​ជាតិ ឯកភាព​ទឹកដី តាមរយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ (២៩​ធ្នូ ១៩៩៨-២៩ ធ្នូ ២០២០)​។ ថ្ងៃទី ២៩ ធ្នូ ១៩៩៨ បង្កលក្ខណៈ​សម្បត្តិ​គ្រប់យ៉ាង​ឱ្យ​យើង​មាន​ដំណក់​ប្រេង​លើកដំបូង​នៅ​កម្ពុ​ជានា​ថ្ងៃទី ២៩ ធ្នូ ២០២០ នេះ​។ សម្តេច​តេ​ជោ​ក៏បាន​ធ្លាប់​បញ្ជាក់ថា​ថវិការ​ដែល​បានមកពី​ដំណក់​ប្រេង​របស់​កម្ពុជា​និង​យកទៅ​អភិវឌ្ឍន៍​វិស័យ​សុខាភិបាល និង​វិស័យ​អប់រំ​នៅក្នុង​ប្រទេស​កម្ពុជា​៕​

 

អត្ថបទដែលជាប់ទាក់ទង