ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក គួច ចំរើន អញ្ជើញ​ដឹកនាំ​មន្ត្រី​ជំនាញ ចុះ​ត្រួតពិនិត្យ​មើលផ្លូវ ស្ថិតនៅ​ភូមិ​១ ភូមិ​២ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ

65

 

​ព្រះសីហនុ​៖ នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៣០ ខែមករា ឆ្នាំ ២០២១ លោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ អមដំណើរ​ដោយ​អភិបាលរង​ខេត្ត នាយក​រដ្ឋបាល​សាលាខេត្ត អភិបាលក្រុង​ព្រះសីហនុ និង​ប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​មើលផ្លូវ​ចាប់ពី​ចំណុច​មុខ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ព្រះសីហនុ ទៅដល់​សាលាឧទ្ធរណ៍​ព្រះសីហនុ ស្ថិតនៅ​ភូមិ​២ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ និង​បាន​បន្ត​ត្រួតពិនិត្យ​មើលផ្លូវ​ចូល​ក្បាលឆាយ ស្ថិតនៅ​ភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។

​បន្ទាប់ពី​ចុះ​ពិនិត្យ​មើលផ្លូវ​រួចមក លោក អភិបាលខេត្ត ក៏បាន​បន្តទៅ​ពិនិត្យ​ទីតាំង​គម្រោង​សាងសង់​អគារ​ស្នាក់នៅ​របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ព្រះសីហនុ ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការ​កងទ័ពជើងគោក​៕​

អត្ថបទដែលជាប់ទាក់ទង