ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រី ម៉ែន សំអន ៖ កត្តា​សុខសន្តិភាព និង​សុ​ខុ​ដុម​នីយកម្ម​ផ្នែក​សាសនា បានផ្តល់​ឱកាស​ដល់​ព​ល​រដ្ឋ​គ្រប់រូប មាន​សិទ្ធ​ធ្វើបុណ្យ គោរព​ប្រតិបត្តិ ទៅតាម​ជំនឿ​រៀងៗ​ខ្លួន

56

 

​កណ្ដាល​៖ លោកស្រី កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ ទំនង​ជាមួយ​-​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច បាន​អញ្ជើញ និង​ថ្វាយបង្គំ​ព្រះ​បា​រម​សារីរិកធាតុ និង​ពិធីរាប់បាត្រ​ព្រះសង្ឃ ចំនួន​១១៨​អង្គ និង យាយជី តាជី​៣០០​នាក់ ពុទ្ធ​មណ្ឌល​វិប្បសនាធុរៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្ថិតនៅក្នុង ឃុំ​ផ្សារ​ដែក ស្រុក​ពញ្ញាឮ ខេត្តកណ្តាល នា​ព្រឹក​ថ្ងៃអាទិត្យ​៣ រោច ខែមាឃ ឆ្នាំជូត​ទោស័ក​ព​.​ស​.២៥៦៤​ត្រូវ​នឹង​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២១ ។

ឆ្លៀត​នៅក្នុង​ឱកាស​នោះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ អគ្គ​មហា​ឧបាសិកា ពុទ្ធសាសនា​ឧបត្ថម្ភ​លោក សុខ អ៊ី​ម លោក ស្រី​ឧកញ៉ា ឯកឧត្តម​ឧកញ៉ា លោកស្រី ជា​ភរិយា​ថ្នាក់ដឹកនាំ និង​ពុទ្ធ​បរិ​ស័​ទ្ធ​បាន​ចូលរួម​ក្នុង​ពិធី នោះ​ផងដែរ ។​

ក្រោម​ការដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដឹក​នាំឱ្យ​ប្រទេស​កម្ពុជា មាននូវ​ឯករាជ អធិបតេយ្យភាព និង​បូរណភាព​ទឹកដី ដែល​ធ្វើ​ឲ្យ​ប្រជា ជនកម្ពុជា​ទូទាំងប្រទេស បាននិងកំពុង​រស់នៅ​ក្នុង​សុខសន្តិភាព សុខដុមរមនា​សំបូរ​សប្បាយ និង​ពោរពេញ​ទៅដោយ​មោទនភាព ចំពោះ​សមិទ្ធផល​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដែល​សម្រេចបាន​ក្នុង​រយៈពេល​កន្លងមក​នេះ​។

ឈរលើ​មូលដ្ឋាន​នៃ​សុខសន្តិភាព កម្ពុជា​កំពុងមាន​ការអភិវឌ្ឍ​ន៍​លើ​គ្រប់​វិស័យ និង​កំណើន សេដ្ឋកិច្ច​ខ្ពស់ ហើយ​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា កាន់​តែមាន​ភាពប្រសើរ​ឡើងជា​លំដាប់ ក្នុងនោះ​វិស័យ​ព្រះពុទ្ធសាសនា​ក៏មាន​ការរីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ ដែល​បានផ្តល់​ឱកាស​ដល់​ពល​រដ្ឋ​គ្រប់រូប មាន​សិទ្ធ​ធ្វើបុណ្យ គោរព​ប្រតិបត្តិ ទៅតាម​ជំនឿ​រៀងៗ​ខ្លួន តាម​បែ​ប្រពៃណី​ខ្មែរ ។

តាមរយៈ ការចូលរួម​របស់ លោកស្រី លោក ឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ និង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ ក្នុងថ្ងៃនេះ បាន បង្ហាញ​ឲ្យ​ឃើញ​អំពី​ទឹកចិត្ត​សទ្ធា​ជ្រះថ្លា​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ ក្នុងការ​ជ្រោ​ម​ជ្រែ ង​វិស័យ​ព្រះពុទ្ធសាសនា​ឲ្យ​កាន់​តែមាន ភាព​រីកចម្រើន​ថែម​មួយកម្រិត​ទៀត​ស្របតាម រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ចែងថា ពុទ្ធសាសនា ជា​សាសនា​របស់​រដ្ឋ​៕. សំរិត​

អត្ថបទដែលជាប់ទាក់ទង