ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និង​ប្រធានសភា​ពាណិជ្ជកម្ម​សហគម​ន៍​អឺរ៉ុប​ថ្មី​ប្រចាំ​កម្ពុជា ពិភាក្សា​លើ វិស័យសេដ្ឋកិច្ច​និង​វិស័យ​អភិវឌ្ឍន៍​នានា​

75

 

​ភ្នំពេញ​៖ ក្នុងជំនួប​សម្តែង​ការគួរសម រវាង ឯកឧត្ដម កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋ មន្ត្រី ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​ឯកឧត្តម Tassilo Brinzer ប្រធានសភា​ពាណិជ្ជកម្ម​សហគមន៍​អឺរ៉ុប​ទើប​តែងតាំង​ថ្មី ប្រចាំ​កម្ពុជា នា​រសៀល​ថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២១ ដៃគូ​សន្ទនា បានលើកឡើង​ពី​ទំនាក់ ទំនង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អប្រសើរ​នៃ​ភាគី​ទាំងពីរ​ទាំង​លើ​វិស័យសេដ្ឋកិច្ច និង​វិស័យ អភិវឌ្ឍន៍​នានា ក៏ដូចជា គម្រោងការ​ផ្សេងៗ ដែល​ភាគី​ទាំងពីរ កំពុង​រួមគ្នា​អនុវត្ត និង​លទ្ធផល​អនុវត្ត​កន្លងមក មានដូចជា​៖ ការអភិវឌ្ឍ វិស័យ​បច្ចេកវិទ្យា ការអភិវឌ្ឍ និង​ជម្រុញ​សហគ្រាស​ធុន​តូច និង​មធ្យម បច្ចេកវិទ្យា បៃតង បញ្ហា​ការប្រែប្រួល អាកាសធាតុ និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ជាដើម ។

​ដោយឡែក ក្នុងជំនួប​ថ្ងៃនេះ ភាគី​ទាំងពីរ បាន​ផ្តោត​ការយក ចិត្ត​ទុកដាក់ មួយចំនួន រួម មាន​៖​ការងារ​អាទិភាព​ដែល​សភា​សហគមន៍​អឺរ៉ុប និង​ក្រសួង ត្រូវអនុវត្ត​រួមគ្នា​-​សេចក្ដី ព្រាង ច្បាប់ ស្តី ពី ការវិនិយោគ -​ការដោះស្រាយ​ភាព​ជាន់​ភារកិច្ច​គ្នា​រវាង​ការចុះបញ្ជី​ផលិតផល របស់​វិទ្យាស្ថាន​ស្តង់ដា​កម្ពុជា និង​ក្រសួង សុខាភិបាល -​បច្ចេកវិទ្យា បៃតង -​និង​ការគាំទ្រ​សហគ្រាស​ធុន​តូច និង​មធ្យម ពី​បច្ចុប្បន្ន និង​អនាគត -​សហប្រតិបត្តិការ​លើ​វិស័យ​កម្មសិទ្ធិបញ្ញា ផ្នែក​ប្រកាសនីយបត្រ​តក្កកម្ម​-​វិស័យ​ស្តង់ដារ​-​និង​វិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ជាដើម ។ ល ។​

​ជា​ចុង​បញ្ជ​ប់ នៃ​កិច្ចពិភាក្សា ឯកឧត្ដម កិត្តិ​សេដ្ឋា​បណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និង​គណ​:​ប្រតិភូ សភាពាណិជ្ជកម្ម សហគមន៍​អឺរ៉ុប ដឹកនាំ​ដោយ​ឯ​ឧ​ត្ត​ម Tassilo Brinzer បានបង្ហាញ​នូវ​ការប្តេជ្ញាចិត្ត ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឲ្យ​យ​មាន​ល្បឿន​សន្ទុះ​ទៅមុខ និង​ជោគជ័យ នូវ​បញ្ហា​ដែល​បានលើកឡើង​ខាងលើ ជាពិសេស គឺ​ការអភិវឌ្ឍ និង​ជម្រុញ​វិស័យ SME , វិស័យ​បច្ចេកវិទ្យា វិទ្យាសាស្ត្រ និង​ឧស្សាហកម្ម​បៃតង ជា​ដេ​ី​ម ។

​ក្នុងនោះ​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក៏បាន​គាំទ្រ និង​សង្ឃឹម ទុកជាមុន​នូវ​ជោគជ័យ នៃ​កិច្ចប្រជុំ​នា​សប្តាហ៍​ក្រោយ ជាមួយ​ក្រសួង ពា​ណិ​ជ្ចក​ម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ​ស្តីពី តំបន់​ពាណិជ្ជកម្ម​សេរី និង​កម្មវិធី​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​តំបន់ ( RCEP ) ដែលជា​កិច្ចព្រមព្រៀង​សម្រាប់​ជម្រុញ​ល្បឿន​សេដ្ឋកិច្ច ពា​ណិ​ជ្ចក​ម្ម និង​ការវិនិយោគ​ដ៏​ទូលំទូលាយ​ក្នុង​តំបន់ ៕

អត្ថបទដែលជាប់ទាក់ទង