ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហាមឃាត់​គណនី​ហ្វេ​ស​ប៊ុ​ក​ចំនួន ៣៦ កំពុង​ផ្សព្វផ្សាយ​លក់​ឱសថ​បន្តក់​ភ្នែក តាម​ប្រព័ន្ធ​អន​ឡាញ

37

 

​ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញ​សេចក្តី​ជូន​ព័ត៌មាន ស្តីពី​ការហាមឃាត់​គណនី​ហ្វេ​ស​ប៊ុ​ក​ចំនួន ៣៦ កំពុង​ផ្សព្វផ្សាយ​លក់​ឱសថ​បន្តក់​ភ្នែក តាម​ប្រព័ន្ធ​អន​ឡាញ​។​

​ក្រសួងសុខាភិបាល សូម​ជម្រាបជូន​ដល់​សាធារណជន​ទាំងអស់ ឲ្យ​បាន​ជ្រាបថា ៖ យោងតាម​ការពិនិត្យ​ឃើញ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (Facebook) មាន​គណនី​ចំនួន ៣៦ ឈ្មោះ​៖ ១-Love eye ២-​ព្យាបាល​គ្រប់​បញ្ហា​ភ្នែក ៣-​បញ្ហា​ជំងឺ​ភ្នែក ៤- អ្នកជំនាញ​ដោះស្រាយ​បញ្ហា​ភ្នែក ៥-​ភ្នែក​ថ្លា មហា​ស្នេហ៍ ៦-​សុខភាព​ភ្នែក ៧-​ទឹក​បន្តក់​ភ្នែក​កន្ទុយថ្លែន​ឡើងបាយ ៨-​ទឹក​ថ្នាំ​បន្តក់​ភ្នែក 098737485 ៩-​ទឹក​បន្តក់​ភ្នែក​បច្ចេកទេស​អ៊ីស្រាអែល ១០-​សុខភាព​ភ្នែក​យើង ១១-​ព្យាបាល​ជំងឺ​ភ្នែក​គ្រប់​ប្រភេទ ១២-Health Eye ១៣- ស្រឡាញ់​កែវភ្នែក​0715033323 ១៤-​អ្នកថែរក្សា​ភ្នែក 096 35 13 071 ១៥-​ថែរក្សា​កែវភ្នែក 070570453 ១៦-​ភ្លឺ​ច្បាស់​ល្អ​070254354 ១៧-​ឯកទេស​ព្យាបាល​ភ្នែក ១៨-​គុណ​ភាពជា​ចំបង KHo1 ១៩-Healthy Eyes ២០-My eyes 096 80 77 363 ២១-​ព្យាបាល​គ្រប់​បញ្ហា​ភ្នែក ២២-​ថ្នាំ​បន្តក់​ភ្នែក​ធម្មជាតិ​ព្យាបាល​ជំងឺ​ភ្នែក​ទូរ​ទៅ ២៣- Sreyloeng Eye Care ២៤-Nano Drop Kh ២៥-168​កែវភ្នែក ២៦-​ទឹក​បន្តក់​ភ្នែក​ល្អ ២៧-​អ្នកឯកទេស​ជំងឺ​ភ្នែក​ទូទៅ ២៨-​ភ្នែក Eye ២៩-​ក្រុមហ៊ុន Eye doctor Cambodia ៣០-​អ្នកថែរក្សា​ភ្នែក Eye Care ៣១-​លី​ណា ដំណោះស្រាយ​សុខភាព និង សម្រស់ ៣២-​ផ្ទះ​សុខភាព ៣៣-​ទឹក​បន្តក់​ភ្នែក​ធម្មជាតិ ៣៤-​ភ្នែក​អើយ​ភ្នែក ៣៥-​ភ្នែក​ថ្លា មហា​ស្នេហ៍ ៣៦-​ឯកទេស​ថែរក្សា​ភ្នែក និង​គណនី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយចំនួនទៀត កំពុង​ផ្សព្វផ្សាយ លក់​ឱសថ​បន្តក់​ភ្នែក ព្រមទាំង​ផ្សព្វផ្សាយ​បំផ្លើស និង​បោកប្រាស់​ប្រជាពលរដ្ឋ​យ៉ាង​អនាធិបតេយ្យ​។​

​អនុលោម​តាមច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ និង​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់ ស្តីពី​ការគ្រប់គ្រង​ឱសថ តម្រូវឱ្យ​រាល់​ការ ចរាចរ​ឱសថ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវមាន​លេខ​ទិដ្ឋាការ ឬ​ប​ញ្ចិ​កា​ពី​ក្រសួងសុខាភិបាល ហើយ​ការលក់​ផលិតផល​ទាំងនេះ អាច​ប្រព្រឹត្តទៅ​បានតែ​នៅក្នុង​ឱសថស្ថាន ឱសថស្ថាន​រង​ស្របច្បាប់​តែប៉ុណ្ណោះ​។
​ក្រសួងសុខាភិបាល សូម​ជូនដំណឹង​ដល់​ម្ចាស់​គណនី​បណ្តាញ​សង្គម​ខាងលើ ក៏ដូចជា​គណនី​ដទៃ​ទៀតថា ការលក់​ឱសថ​
​តាម​ប្រព័ន្ធ​អន​ឡាញ​ជា​សកម្មភាព​ខុសច្បាប់​។ ចំពោះ​បុគ្គល​ដែល​ធ្វើ​ការលក់​ឱសថ​តាម​ប្រព័ន្ធ​អន​ឡាញ ទាំងអស់​ពុំមាន​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល​ឡើយ ហើយ​ទង្វើ​នេះ​អាច​ជម្រុញឱ្យមាន​ឱសថ​ក្លែងក្លាយ ឬ​អន់​គុណភាព ដែល​ធ្វើឱ្យប៉ះពាល់ ដល់​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​ប៉ះពាល់​ដល់​សុខភាព និង​សុវត្ថិភាព​របស់​អ្នកប្រើប្រាស់​ផងដែរ​។ ដើម្បី​ជៀសវាង​ការខាតបង់​ប្រាក់កាស និង​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នកប្រើប្រាស់​ទៀត​នោះ ក្រសួងសុខាភិបាល​សូម​ជូន​ព័ត៌មាន ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បញ្ឈប់​ការប្រើប្រាស់​ឱសថ​បន្តក់​ភ្នែក ដែល​លក់​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ខាងលើ ក៏ដូចជា​គណនី និង​តាម​ប្រព័ន្ធ​អន​ឡាញ​ផ្សេងៗ​ជា​បន្តទៀត​។ ក្រសួងសុខាភិបាល តម្រូវ​ឲ្យ​ម្ចាស់​គណនី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ខាងលើ និង​គណនី​ពាក់ព័ន្ធ​ផ្សេងៗ ត្រូវ​បញ្ឈប់​ការផ្សព្វផ្សាយ​លក់​ឱសថ​បន្តក់​ភ្នែក​នេះ ជាបន្ទាន់​។​

​ក្រសួងសុខាភិបាល នឹងមាន​វិធានការ​តឹងរ៉ឹង ទៅតាម​ផ្លូវច្បាប់​ចំពោះ​ម្ចាស់​គណនី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ខាងលើនេះ និង​គណនី​ពាក់ព័ន្ធ​ផ្សេងៗ ដែល​ផ្សព្វផ្សាយ​លក់​ឱសថ​បន្តក់​ភ្នែក​ខាងលើនេះ ទៅតាម​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការ គ្រប់គ្រង​ឱសថ​ជា​ធរមាន​៕

អត្ថបទដែលជាប់ទាក់ទង