ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធ្វើតេស្តយុវជនអាយុក្រោម១៦ឆ្នាំ ដើម្បីចូលរួមព្រឹត្តិការណ៍ASEAN U-16 Boys’ Championship2024

22

 ភ្នំពេញ៖ថ្ងៃទី១ឧសភា២០២៤ម្សិលម៉ិញនេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានធ្វើតេស្តលើយុវជនអាយុក្រោម១៦ឆ្នាំចំនួន៦០នាក់។

  នេះជាការធ្វើតេស្តតំណាក់កាលទី១ដែលពួកគេមកពីសមាគម/ក្លិបចំនួន១០នៅក្នុងប្រទេសដែលជាក្លិបមានក្រុមកីឡាឈុតធំកំពុងតែលេងនៅក្នុងCambodian Premier League។

ក្លិប/សមាគមទាំង១០នោះរួមមានដូចជា ភ្នំពេញក្រោន-ព្រះខ័នរាជស្វាយរៀង-វិសាខា-ណាហ្គាវើលដ៏-សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ-អង្គរថាយហ្គឺរ-បឹងកេត-អាយអេសអាយដង្កោសែនជ័យ សៀមរាបយូណាយធីត និង សាលាតម្រង់ទិសរាជធានីភ្នំ

ពេញ។

 ការធ្វើតេស្តនេះគឺដើម្បីត្រៀមចូលរួមពានរង្វាន់ ASEAN U16 Boys’ Championship 2024ដែលប្រព្រឹត្តិទៅពីថ្ងៃទី២១ខែមិថុនាដល់ថ្ងៃទី០៤កក្កដាឆ្នាំ២០២៤នៅប្រទេសឥណ្ឌូនេស៊ី៕

អត្ថបទដែលជាប់ទាក់ទង