ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​កិច្ចប្រជុំ​លើក​ទី​២១ នៃ​គណៈកម្មាធិការ​ចម្រុះ​កម្ពុជា​-​ជប៉ុន

65

 

​ភ្នំពេញ ៖ “​សហគមន៍​ធុរកិច្ច​និង​វិនិយោគ​ជប៉ុន កោតស្ញប់ស្ញែង​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ជាពិសេស បញ្ញាញាណ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច ទោះបី​មានការ​ញាំញី​ដោយ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ក៏ដោយ​”, នេះ​ជា​អ្វីដែល​ឯកអគ្គរដ្ឋទូត​និង​ផ្នែក​ឯកជន​ជប៉ុន​បានលើកឡើង​ក្នុង​កិច្ចប្រជុំ​លើក​ទី​២១ នៃ​គណៈកម្មាធិការ​ចម្រុះ​កម្ពុជា​-​ជប៉ុន កាលពី​រសៀល​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ​។ កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ​ឯកឧត្តម សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ឯកឧត្តម ម៉ាសា​ហ៊ី​រ៉ុ មី​ខា​មី (Masahiro MIKAMI) ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែ កុម្ភៈ ឆ្នាំ​២០២១ នៅ​ទីស្តីការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ឯកឧត្តម សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម នាយករដ្ឋមន្ត្រី អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ឯកឧត្តម ម៉ាសា​ហ៊ី​រ៉ូ មី​ខា​រី (Masahiro MIKAMI) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា បាន​ដឹកនាំ​កិច្ចប្រជុំ លើក ទី​៤១ នៃ​គណៈកម្មាធិការ​ចម្រុះ​កម្ពុជា​-​ជប៉ុន ដោយមាន​ការចូលរួម​ពី​តំណាង​ក្រសួង ពាក់ព័ន្ធ​នៃ​រាជរដ្ឋាភិបាល -​ស្ថាប័ន , ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន (JICA), អង្គការ ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន (JETRO), សមាគម​ធុរកិច្ច​ជប៉ុន​នៅ​កម្ពុជា (BAC), និង​តំណាង​ក្រុមហ៊ុន ជប៉ុន​ដែលមាន​ប្រតិបត្តិ​ការវិនិយោគ​នៅ​កម្ពុជា ចំនួន​ប្រមាណ ១១០ រូប​។ កិច្ចប្រជុំ​ទ្វេភាគី​នេះ ត្រូវបាន រៀបចំឡើង​ចាប់តាំងពី​ឆ្នាំ​២០០៩ មក ក្រោម​ក្របខ័ណ្ឌ​នៃ កិច្ចព្រមព្រៀង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង ជប៉ុន ស្តីពី​សេរីភាវូបនីយកម្ម ការជំរុញ និង​ការការពារ​វិនិយោគ ដែល​ត្រូវបាន​ចុះហត្ថលេខា ដោយ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អាប (Shinzo Abe) កាលពី ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០០៧​។ កិច្ចប្រជុំ​នេះ គឺជា​ផ្នែក​មួយ​នៃ​យន្ត​ការថែទាំ​វិនិយោគ ដោយបាន​ផ្តល់ ឱកាស​ដល់​អ្នកវិនិយោគ​ជប៉ុន លើកឡើង​ដោយផ្ទាល់​នូវ​បញ្ហា​ប្រឈម​នានា និង សំណូមពរ​ជូន​តំណាង រាជរដ្ឋាភិបាល​ពិនិត្យ និង​រក​ដំណោះស្រាយ ក្នុង​គោលបំណង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​បរិយាកាស​វិ​ឱ​យោត និង​ធុរកិច្ច​នៅ​កម្ពុជា​។​

​អង្គប្រជុំ​បាន​ផ្តោត​ការពិភាក្សា​លើ​ចំណុច​អាទិភាព​មួយចំនួន ដូចជា (១) ការទូទាត់​ប្រាក់​បំណាច់ អតីតភាព​ការងារ​សម្រាប់​រោងចក្រ​សហគ្រាស​ក្នុង​វិស័យ​កម្មន្តសាល​, (២) បញ្ហា​ពាក់ព័ន្ធ​នឹង​បញ្ហា​ពន្ធដារ ជាពិសេស​ការប្រើប្រាស់​ប្រព្រឹត្ត​កម្ម​គណនេយ្យ​ចំពោះ​វិស័យ​កាត់ដេរ និង​កម្មន្តសាល នីតិវិធី​នាំចូល​រថយន្ត និង​វិធាន​ប្រកួតប្រជែង​មិន​ស្មើភាព , (៣) ការអនុវត្ត​, (៤ ) តារាង​តម្លៃ​អគ្គិសនី​ថ្មី​សម្រាប់​ឆ្នាំ​២០២១ និង​ស្វែងរក​លទ្ធភាព​ក្នុងការ​បញ្ចុះ​ថ្លៃដើម​នៃ​ការផលិត​អគ្គីសនី​, (៥) បញ្ហា​ឡូ​ជី​ស្ទិ​ក ដោយ​ស្វែងរក​លទ្ធភាព ក្នុងការ​ព​ន្លឿ​ន​នីតិវិធី​សម្រាប់​បើក​ច្រកព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​ជា​បណ្តោះអាសន្ន​ដើម្បី​សម្រួល​ដល់​ការ ធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​កាន់តែ​ប្រសើរ​។​

​ឯកឧត្តម សុខ ចិន្តា​សោភា បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការចូលរួម​យ៉ាងសកម្ម របស់​សហគមន៍​ធុរកិច្ច​ជប៉ុន​នៅ​កម្ពុជា ដែលជា​និច្ចកាល បាន​បន្ត​ជំរុញ​សកម្មភាព​វិនិយោគ​របស់ខ្លួន​នៅ កម្ពុជា​ឱ្យមាន​សកម្ម​ភាពរស់រវើក ទោះបី​មានការ​រំខាន​ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ឌ​-១៩​ក៏ដោយ​។ នេះ​ជា សក្ខីភាព​មួយ​ដែល​អ្នកវិនិយោគ​ជប៉ុន​បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​បន្ត​ការវិនិយោគ​របស់ខ្លួន​នៅ​កម្ពុជា និង ផ្តល់​ជំនឿ​ទុកចិត្ត​យ៉ាង​មុតមាំ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​បញ្ញាញាណ​ដ៍ ឈ្លាសវៃ​និង​ប៉ិនប្រសប់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា​។​

​ឯកឧត្តម ម៉ាសា​ហ៊ី​រ៉ូ មី​ខា​មី បាន​កោតស្ញប់ស្ញែង​ចំពោះ​ការដឹកនាំ​ដ៏​មោះមុត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស បញ្ញាញាណ​ដ៏​ឈ្លាសវៃ​និង​ប៉ិនប្រសប់​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក្នុងការ ទប់ទល់​នឹង​ការ​ញ៉ា​ញ្ជី​នៃ​ជំងឺ​រាតត្បាត​កូ​វីដ -១៩ ដោយ​រក្សាបាន​នូវ​ឧត្តមភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ក្នុង តំបន់​។ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍ កម្ពុជា និង​ក្រសួង -​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ដែល​តែងតែ​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ស្មារតី​ទទួលខុស ត្រូវ​ខ្ពស់​ក្នុងការ​សម្របសម្រួល និង​ចាត់វិធានការ​ឆ្លើយតប​ប្រកបដោយ​ប្រសិទ្ធភាព​។​

​គួរ​កត់សម្គាល់ថា គិត​ត្រឹម​ដំណាច់​ខែមករា ឆ្នាំ​២០២១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានទទួល ស្វាគមន៍ និង​ចុះបញ្ជី​ត​ម្រោ​ង​វិនិយោគ​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​របស់​ជប៉ុន ចំនួន ១៤៤​គម្រោង ក្នុង​ទុនវិនិយោគ​សរុប​ប្រមាណ ២,៧៩​ប៊ី​លាន​ដុល្លារ​អាមេរិក ក្នុងនោះ​មាន​គម្រោង​វិនិយោគ​ចំនួន ៦៦ ត​ម្រោ​ង បាន​បោះទីតាំង​វិនិយោគ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ដែលមាន​ទុនវិនិយោគ​សរុប​ប្រមាណ ៣៤០ លាន​ដុល្លារ​អាមេរិក​៕

អត្ថបទដែលជាប់ទាក់ទង