ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ដ្រី កសិកម្ម​ខេត្ដ​ប៉ៃលិន ជំរុញ​ឲ្យ កសិករ​ចងក្រង​បណ្ដុំ​អាជីវកម្ម​ចំរុះ ដើម្បី​ផ្គត់ផ្គង់​បន្លែ​ធម្មជាតិ​នៅលើ​ទីផ្សារ​ក្នុងស្រុក

54

 

ប៉ៃលិន​៖ លោក វង់ ទ្រី ជំនួយការ​នាយក​កម្ម​វិធី Aspire នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រ មា​ញ់ និង នេសាទ ប្រចាំ ខេត្ដ​ប៉ៃលិន បាន​ជំរុញ​ឱ្យ​បណ្តុំ​អាជីវកម្ម​បន្លែ និង​បណ្តុំ​អាជីវកម្ម​មាន់​ស្រែ​បន្ត​ចង ក្រង គ្នា​ជា​បណ្តុំ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ ក្នុងស្រុក និង​ក្រៅ​ស្រុក​។ ការលើក ឡើង​នេះ ក្នុងឱកាស ចុះ​ពិនិត្យមើល​ពី​វឌ្ឍនភាព និង​សំណេះសំណាល ជាមួយ​បងប្អូន​បណ្តុំ​អាជីវកម្ម​បន្លែ និង​បណ្តុំ អាជីវកម្ម​មាន់​ស្រែ​ស្ថិតនៅ​ភូមិ​វាលវង់ ភូមិ​ថ្មី សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន កាលពី​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១​។​

លោក វង់ ទ្រី បាន​បញ្ជាក់ថា​៖ រាជ​រដ្ឋា​ភិ បាល​កម្ពុជា​បាន​យកចិត្តទុកដាក់​ខ្ពស់ ក្នុងការ លើកស្ទួយ​ជីវភាព​រស់នៅរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ ជាពិសេស​បងប្អូន​ប្រជាកសិករ ដែល ប្រកបមុខរបរ​កសិក​ម្ម ដែល​ក្នុងនោះ បាន​អនុវត្តន៍​កម្មវិធី Aspire(​អាស់​ស្បាយ​) ដែលមាន ឈ្មោះ ថា​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី​ដែល​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ ដើម្បីឱ្យ​បងប្អូន​ប្រជាកសិករ​ធ្វើ​អាជីវកម្ម​កសិកម្ម​ឱ្យ​ទទួលបាន​ផលចំណេញ និង​បាន​កម្រៃ សមរម្យ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួ សារ​។ លោក​បាន​ផ្តាំផ្ញើ​ដល់​បណ្តុំ​អាជីវករ​ទាំងអស់ ត្រូវ​ដាំ​ដុះ និង​ចិញ្ចឹមសត្វ​ឱ្យបាន​ត្រឹមត្រូវ​តាម​ស្តង់ដារ​បច្ចេកទេស កុំ​ប្រើប្រាស់​ជាតិគីមី ទើប​តម្លៃ ទីផ្សារ​របស់​បន្លែ និង​សាច់សត្វ​របស់​យើង​មាន​ទីផ្សារ​ខ្ពស់​។ ជាមួយគ្នានេះ ប្រជាកសិករ​ត្រូវ ខិតខំ​ពង្រីក​សកម្មភាព​ដោយ​ចិញ្ចឹមសត្វ ត្រី កង្កែប ដាំ​បន្លែ និង​ដំណាំ​រួមផ្សំ​ផ្សេងៗ ឱ្យ​កាន់តែ សកម្ម​ទ្វេរ​ឡើង​ថែមទៀត ដើម្បីឱ្យ​សមាជិក​បណ្តុំ​គ្រប់ៗ​គ្រួសារ មាន​ស្បៀងអាហារ​ហូប ចុក គ្រប់ គ្រាន់ ក្នុង​បរិបទ​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩ ។
លោក សាយ សុផាត ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ដ​ប៉ៃលិន​បាន មានប្រសាសន៍ថា កន្លងមក​មន្ត្រី​ជំនាញ​របស់​មន្ទីរ បាន​ចុះ​ធ្វើ​ការចុះ​ផ្សព្វផ្សាយ​បច្ចេកទេស និង​ផ្តល់​ជា​ទុន មានពូជ មាន​ជី ហើយ​ឆ្នាំនេះ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត បាន​ចុះកិច្ចសន្យា​ជាមួយ​ក្រុម ហ៊ុន​កសិករ​សុវត្ថិភាព​( AGRO Nature អា​ហ្គ្រោ ណេ​ត​ឈ័​រ​) ដែលជា ក្រុមហ៊ុន​ទិញ​បន្លែ​សុវត្ថិភាព​ចេញពី​ខេត្ត​ប៉ៃលិន​។ លោក​ប្រធាន​មន្ទីរ​បន្ដថា ដោយសារ​តែមាន កិច្ច សន្យា​ជាមួយ​ក្រុមហ៊ុន​ក្នុង​ការទិញ​បន្លែ​នេះ បានធ្វើឱ្យ​កម្មវិធី Aspire នេះ​បាននិងកំពុង ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ពង្រឹង និង​ពង្រីក​ផលិត កម្ម​ស្បៀង ស្រប​ពេលដែល​វិស័យ មួយចំនួន​កំពុង​ជួប​បញ្ហា​ដោយសារ​ជំងឺឆ្លង​កូ​វីដ​-១៩​។​
លោក​ប្រធាន​មន្ទីរ​ក៏បាន​ណែនាំ​បន្ថែម​ដល់​មន្ត្រី​ជំនាញ​ដែល​អនុវត្តន៍​កម្មវិធី និង​អ្នក ទទួលផល​ពី​គម្រោង ត្រូវធ្វើ​បច្ចុប្បន្នភាព​អំពី​សកម្មភាព​ថ្មីៗ​បន្ថែមទៀត ដោយ​ធ្វើយ៉ាងណា ឱ្យស្រប​ទៅនឹង​ស្ថានការណ៍​បច្ចុប្បន្ន ក្នុងការ​ក្រសោប និង​ចាប់យក​កាលានុវត្តភាព បង្កើន​ការ ផលិត ដើម្បី​ធានា​ដល់​ការផ្គត់ផ្គង់​ទាំង​ក្នុងពេល​បច្ចុប្បន្ន ក៏ដូចជា​ពេលអនាគត គឺត្រូវធ្វើ​យ៉ាង ណា​កាត់បន្ថយ​ថ្លៃដើម កាត់ បន្ថយ​ពលកម្ម ប្រើប្រាស់​បច្ចេកវិទ្យា​សម ស្រប​។
សូមបញ្ជាក់ថា ការអនុវត្ត​កម្មវិធី Aspire (​អាស់​ស្បាយ​) នៅ​ខេត្ត​ប៉ៃលិន បាន​ចាប់ អនុវត្តន៍​ពី​ឆ្នាំ​២០១៩ រហូតមកដល់​បច្ចុប្បន្ន​នេះ ដោយ​គម្រោង​បានធ្វើការ​ផ្សព្វផ្សាយ និង​បាន ចងក្រង​ជា​បណ្តុំ​បាន​ចំនួន​៣៨​បណ្តុំ រួមមាន បណ្តុំ​ដាំ​បន្លែ បណ្តុំ​វារីវប្បកម្ម​ការចិញ្ចឹម​មាន់​ស្រែ និង​ឈើ​ហូប​ផ្លែ ក្នុងនោះ​បណ្តុំ​អាជីវកម្ម​បន្លែ បាន​ចងក្រង​ចំនួន​៤​បណ្តុំ មាន​កសិករ​ចំនួន ៦៨​នាក់ ស្ត្រី​០៦​នាក់​។ ចំណែក​ផ្ទៃដី​ដាំ​ដុះ សរុប​ចំនួន​៦,៥៣​ហិកតា ក្នុងនោះ មានផ្ទះ សំណាញ់​ចំនួន​០៧​ទីតាំង ដែល​ផ្ទៃដី​ដាំ​ដុះ​សរុប​២០៤០ ម៉ែត្រការ៉េ​។ ដោយឡែក បណ្តុំ ចិញ្ចឹម​មាន់​ស្រែ មាន​ចំនួន ១៥​បណ្តុំ នៅ​ក្រុងប៉ៃលិន​ចំនួន ៨​បណ្តុំ និង នៅ​ស្រុក​សាលា​ក្រៅ​ចំនួន​០៧​បណ្តុំ​ផងដែរ​៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង