ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិត​បញ្ញវ័ន្ដ ៖ គ្រួសារ សាលារៀន និង សង្គម​

135

ភ្នំពេញ​៖​គ្រូ និង សិស្ស​តែងតែមាន​បញ្ហា​មិនចេះចប់​មិនចេះហើយ​នោះទេ​តែ​ចុងក្រោយ​ទោះបី​សិស្ស​រូបនោះ​ក្លាយជា​បណ្ឌិត ឬ ជា​
​ឧ៍​បណ្ឌិត​ក៏​សិស្ស​រូបនោះ​សុទ្ធតែ​ឆ្លងកាត់​សាលាបឋមសិក្សា​ដែរ​សូមកុំ​ឆ្លើយថា​ណូ​(NO)​ឲ្យ​សោះ ។​
កាលពី​សម័យ​ស្មែរ​ស្ថិតនៅក្រោម​អាណានិគម​បារាំង​អ្នក​ដែល​ចង់​ឲ្យ​កូន​ចេះអក្សរ​គឺ​បញ្ជូន​ឲ្យ​ទៅ​រៀន​នៅ​សាលា​វត្ត ។​កាលពី​ជំ​
​នា​ន់​នោះ​ទោះបី​ខ្ញុំ​កើត​មិនទាន់​ក៏ពិតមែន​តែ​តាម​ការ​តំណាល​ពី​ចាស់ៗ​ថា​ម៉ែ ឧ៍​ដែល​យក​កូន​ទៅ​ផ្ញើ​នៅ​វត្ត​សុទ្ធតែ​ផ្ដាំ​នឹង​លោក​ថា​ខ្ញុំ​ករុណា​សុំ​​តែ​ភ្នែក​យកទៅ​វិញ​ប៉ុណ្ណោះ ។​
តាមពិត​ព្រះសង្ឃ​កាច​មែន ហើយ​នៅ​វត្ត​គឺ​ត្រូវតែ​ច្បាស់​ព្រោះ​ក្រៅពី​រៀនអក្សរ នៅ រៀន​ធម៌ រៀន​បាលី​ទៀតហើយ​ចុងក្រោយ​អ្នក​
​រៀន​នៅ​វត្ត​ទាំងនោះ​សុទ្ធ​តែមាន​អនាគត​ល្អ ។​
មកដល់​យុគសម័យ​នេះ​សិស្ស​មួយ​ចំ​នួ​យ​ចោលម្សៀត​តែម្ដង ។​ទៅ​រៀន​គេច​សាលា​សាលា​បែរជា​ខ្លះទៅ​ចាប់​អាជីព​ជា​អ្នក​បង្ហោះ​ម៉ូ​
​តូ​ជា​អ្នក​ជក់​គ្រឿងញៀន​ចុងក្រោយ​ម៉ែ​ឧ៍​ទៅ​បន្ទោស​គ្រូ​ថា​មិន​ជួយ​ប្រដៅ​កូន​របស់ខ្លួន​ឲ្យ​បានល្អ​ផង​ទេ​។ ការ​ប្រដៅ​មនុស្ស​ពិតជា​លំបាក​​មែនហើយ ។​
ម៉ែ ឧ៍​ខ្លះ​ជា​អ្នកបង្កើត​នូវ​ភាព​ទំនើង​ឲ្យ​កូន​គឺ​បើ​គ្រូ​ប៉ះពាល់​បន្តិចបន្តួច​អាង​ប្ដឹង​ថា​គ្រូ​រំលោភ​សិទ្ធមនុស្ស ។​ដល់​គ្រូ​ប្រដៅ​មិន​ស្ដាប់​ក៏​
​បន្ទោស​គ្រូ ។​ខ្លួនឯង​ជា​ម៉ែ ឧ៍​ជា​អ្នកបង្កើត​វា​នៅ​ប្រដៅ​មិន​ប្រដៅ​មិនបាន​ផង​ចុះ​ទម្រាំ​គ្រូ​ដែលជា​អ្នកដទៃ​នោះ ។​
គេ​ថាបើ​ចង់​ឲ្យ​សិស្ស​ល្អ​ត្រូវ​ពឹង​ផ្អែកលើ​កត្តា​ចំនួន​៣​គឺ​កត្តា​សាលារៀន កត្តា​គ្រួសារ និង សង្គម ។​សាលារៀន​តែមួយ​ក៏​មិន​អាចធ្វើ​អ្វី​
​បានដែរ​ព្រោះ​មួយថ្ងៃៗ​សិស្ស​នៅក្នុង​សាលា​តិច​ណាស់​នេះ​មិនទាន់​និយាយ​ដល់​អ្នក​គេច​សាលា​ផង ។​កត្តា​គ្រួសារ​គឺជា​រឿង​សំខាន់​ព្រោះ​ពួក​​គេ​នៅ​ជាមួយ​គ្រួសារ​ច្រើនជាង​សាលារៀន ។​
កត្តា​សង្ក​ម​ក៏​ជា​បញ្ហាសំខាន់​មិនអាច​ខ្វះ​បានដែរ​គេច​ចេញពី​សាលា ហើយ​មិន​ចូល​ផ្ទះ​បែរជា​ទៅ​សេពគប់​ជាមួយ​មនុស្ស​ពាល​គឺ​
​ពាល​ហើយ ។​អញ្ចឹង​ហើយ​ទើប​សព្វថ្ងៃនេះ​សំបូរ​ក្មេង​ញៀន​ថ្នាំ សំបូរ​ក្មេង​ប្រណាំង​ម៉ូតូ​នោះ ។​កត្តា​ទាំង​៣​នេះ​គួរតែ​ពិចារនា​ឡើងវិញ​តើ​គ្រួ​​សារ សាលារៀន និង សង្ក​ម​គួរតែ​នៅ​ជាមួយគ្នា​ឬទេ ?​

អត្ថបទដែលជាប់ទាក់ទង