ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ មេ !

90

ភ្នំពេញ៖មេ ! គឺសំដៅលើអ្នកដឹកនាំគ្រាន់តែខ្លះជាមេសម្រាប់ក្រុមមួយ ជាមេសម្រាប់ផ្នែកមួយ ជាមេការិយាល័យ ជាមេនាយកដ្ឋាន

ខ្លះទៀតជាមេធំដែលអាចបង្កជាព្យុះ ជាភ្លៀងបាន ។
ទោះជាមេកម្រិតណាក៏ដោយក៏គេសុខចិត្តយកតំណែងជាមេចំពោះតំណែងជាអនុមេមិនសូវមានអ្នកចូលចិត្តឡើយព្រោះផលប្រ
យោជន៍របស់មេធំជាងអនុជានិច្ចហើយជួនកាលមេស៊ីដាច់ទៀតផងក៏សឹងតែមានដែរ ។
និយាយទៅមេគឺជាអ្នកដែលមានលទ្ធភាពបង្កឧិកាសឲ្យយើងបានបុណ្យ បានសក្តិ ជួនកាលអាចបង្កឧិកាសឲ្យយើងបានផលប្រ
យោជន៍ទៀតផង ។ អ្នកដែលគោរពមេច្រើនតែមានអនាគតល្អតែសំខាន់ត្រូវចេះសិចតោសិចម៉ូវគឺមិនត្រូវភ្លេចមេនោះទេនៅពេលដែលយើង
បានទទួលផលអ្វីពីមេនោះ ។
មេខ្លះមិនអាចតែងតាំងយើងឲ្យមានបុណ្យ មានសក្តិបានមែនតែរាល់ការតែងតាំងគឺត្រូវតែមានការឆ្លងកាត់ពីមេតូចនេះហើយ
ហេតុនេះមេជាឧបករណ៍សំខាន់ដែលយើងមិនត្រូវបំភ្លេចនោះទេ ។ អ្នកដែលជាមេនោះក៏ត្រូវតែតាំងខ្លួនជាមេប្រកបដោយគុណធម៌ដែរកុំ
របៀបបានធ្វើមេគេហើយមិនចេះឲ្យកូនចៅបានរស់នោះមិនទំនងទេ ។បើមេស៊ីត្រឹមត្រីកំភ្លាញក៏គួរឲ្យកូនចៅបានកំពឹសតូចតាចស៊ីផងទៅ។
បានតែប៉ុណ្ណេះកូនចៅរូបណាក៏ស្មោះស្ម័គ្រជាមួយដែរ ។
តែប្រសិនបើមេកំសោយដឹងតែចង់បានពីកូនចៅនោះយូរទៅគង់គេចមិនផុតពីកូនចៅធ្វើបានវិញនោះឡើយ ។កូនចៅខ្លះចេះរក
លុយជាងមេដល់សំបូរលុយមិនដឹងទៅចាយទីណាដើម្បីកុំឲ្យប្រពន្ធសង្ស័យនោះឲ្យតែល្ងាចឡើយដឹងតែទូរស័ព្ទទៅប្រពន្ធថាជូនមេទៅផឹក
ឬជូនមេទៅការាអូខេ តែ តាមពិតមេនៅដេកកំសត់ឯផ្ទះជាមួយប្រពន្ធ កូនហើយមិនដឹងកូនចៅយកយីហោរខ្លួនទៅប្រើទៀតផង ។
នាយខ្ញុំមិនដែលបានធ្វើជាមេគេទេតែខ្ញុំក៏ដឹងថាធ្វើជាមេគេតើត្រូវធ្វើយ៉ាងម៉េចខ្លះ ហើយមានវិធីអ្វីខ្លះកុំឲ្យកូនចៅយកឈ្មោះខ្លួន
ទៅប្រើប្រាស់ក្នុងផ្លូវមិនល្អបាននោះ ? ពាក្យចាស់លោកថាមេមិនដេលនៅក្រោមពងទេនេះជាពាក្យពិតតែសព្វថ្ងៃនេះក៏មានមេខ្លះនៅក្រោម
ពងដែរសូមអ្នកជាមេទាំងឡាយមេត្តាប្រុងប្រយ័ត្នផងក្នុងរឿងនេះ ៕

អត្ថបទដែលជាប់ទាក់ទង