ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ៖ ស្ដេចនិងនិស្សិតមានអំណួតខ្វះសមត្ថភាព

41

ភ្នំពេញ៖ចង់ធ្វើការធំត្រូវតែមានគោលការណ៍៤ក្នុងជីវិតនោះទើបទទួលបានជោគជ័យហើយក៏មិនត្រូវមានអំណួតចំពោះចំណេះដឹងខ្លួនឯងខ្លាំងពេកដែរ។

  មានរឿងនិទានមួយបានពោលថាមាននិស្សិតម្នាក់ដែលទើបតែបញ្ចប់ការសិក្សាក៏

មានអំណួតហើយបានទៅដាក់ពាក្យប្រឡងដោយសារតែចង់ធ្វើជាឧបរាជ។គាត់ពិតជាប្រឡង

មែនហើយស្ដេចក៏ហៅគាត់ចូលគាល់ព្រមទាំងសួរគាត់ថាតើអ្នកចង់ធ្វើអ្វី?។

  និស្សតនោះបានតបទៅវិញថាចង់ធ្វើជាឧបរាជ។ស្ដេចក៏តបថាអាចធ្វើបានតែអ្នកត្រូវ

ទៅឃ្វាលសេះចំនួន១០ក្បាលមួយខែសិនហើយបន្ទាប់ពីគ្រប់មួយខែអ្នកត្រូវធ្វើរបាយការណ៍

មកឲ្យយើង។សេះអ្នកឯងត្រូវឲ្យវាចូលដេកនៅវេលាម៉ោង១រំលងអាធ្រាតុហើយម៉ោង៥ទៀបភ្លឺឯងត្រូវទៅច្រូតស្មៅដែលមានទឹកសន្សើមមកឲ្យវាស៊ី។

  បុរសនោះយល់ព្រម។មួយខែកន្លងផុតទៅបុរសនោះយករបាយការណ៍ទៅថ្វាយស្ដេច

ដែលក្នុងរបាយការណ៍នោះបញ្ជាក់ថាសេះ៥ក្បាលត្រូវស្លាប់ ឯ៥ក្បាលដែលនៅរស់ក៏ស្គមមើលមិនយល់ដែរ។

  ស្ដេចក៏សួរថាហេតុអ្វីក៏បែបនេះ?បុរសនោះតបថាខ្ញុំជាអ្នករៀនសូត្របានចេះដឹងបែរជាឲ្យខ្ញុំទៅ

ឃ្វាលសេះឲ្យចំណីសត្វហត់ណាស់ មិនតែប៉ុណ្ណោះត្រូវសេះផាយហេតុនេះទើបខ្ញុំវាយវា

ខ្លះទ្រាំមិនបានក៏ស្លាប់ទៅ សេះទាំងនេះបានត្រឹមតែស៊ី ដេកៗហើយយកអ្នកចេះដឹងទៅ

ឃ្វាលសេះគឺជាការមើលងាយមួយ។

  ស្ដាប់ចប់ស្ដេចប្រាប់ទៅនិស្សិរូបនោះថាបើចង់ធ្វើជាមន្ត្រីល្អត្រូវមានគោលការណ៍ចំនួន

៤៖ទី១/គ្រាន់តែឲ្យចំណីសេះឯងថាហត់ចុះបើឯងបានធ្វើជាមន្ត្រីតើឯងមានពេលវេលាឯណាមើលរបាយការណ៍ព្រោះមន្ត្រីត្រូវដេកក្រោយរាស្រ្តនិងងើបមុនរាស្រ្ត។

  ទី២/សេះផាយឯងថាឈឺណាស់ចុះបើឯងធ្វើជាមន្ត្រីតើឯងទ្រាំទ្របាននឹងពាក្យរិះគន់

ឬទេ?មន្ត្រីល្អត្រូវគេឈ្នានីស រិះគន់ មួយលបង្កាច់ជាដើម។

  ទី៣/សេះគ្រាន់តែជាសត្វតិរច្ឆានដែលដឹងតែដេក និងស៊ីប៉ុណ្ណោះ។សេះ១០ក្បាលឯង

គ្រប់គ្រងមិនបានចុះបើឯងក្លាយជាមន្ត្រីដែលគ្រប់គ្រងមនុស្សមានសតិសម្បជ្ជញ្ញៈរាមប់ាន

នាក់តើឯងអាចធ្វើបានឬទេ?

  ទី៤/យើងពន្យល់ឯងតែឯងបែរជាថាយើងមើលងាយឯងចុះបើបានធ្វើជាមន្ត្រីតើឯង

មានស្មារតីគ្រប់គ្រងខ្លួនឯងបានដែរឬទេ?

  ណ្ហើយ ! ឯងមិនមានសមត្ថភាពធ្វើជាមន្ត្រីទេសូមទៅផ្ទះវិញចុះ។និស្សិតនោះក៏ត្រឡប់

ទៅផ្ទះវិញទាំងក្ដីអៀនខ្មាស។

  អ្នកដែលចង់ធ្វើជាមន្ត្រី ឬ ត្រៀមខ្លួនធ្វើជាមន្ត្រីតើអ្នកអាចមានគោលការណ៍ទាំង៤នេះ

ដែរឬទេ?នេះគ្រាន់តែគំនិត្តរបស់ជនឡឺកឺទុកចែកជូនអ្នកដែលចង់អានប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង