ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ : មាត់របស់គេ និង មាត់របស់ខ្ញុំ

62

ភ្នំពេញ៖ខ្ញុំជាមនុស្សមានសំណាងល្អមួយរូបដែលកើតមកត្រូវឧ៍ពុកម្ដាយជាមនុស្សល្អគាត់បានប្រដៅខ្ញុំឲ្យយល់ច្បាស់ពីតួនាទី
របស់មាត់ ។
ម្ដាយឧ៍ពុកខ្ញុំបានប្រដៅថាមាត់មានតួនាទីសម្រាប់បរិភោគអាហារដូចជាមាន់ដុតសាច់គោភ្នំភ្លើងឬយ៉ាងហោចណាស់វាមានតួនាទីឲ្យយើងបានបរិភោគបាយសម្រាប់បន្តជីវិតទៅថ្ងៃស្អែកដែរ ។
ម្ដាយខ្ញុំគាត់ប្រាប់ថាមាត់មិនមែនសម្រាប់ស៊ីអាចម៍ ឬ សម្រាប់វាស់ទំហំស្បែកជើង ឬ សម្រាប់គេដាល់លេងនោះទេ ។បើមាត់របស់
អ្នកប្រដាល់វាជារឿងផ្សេងព្រោះវ៉ៃលើសង្វៀនមិនមានទោសទេហើយជាការវ៉ៃទៅវ៉ៃមកទៀតផង ។
រស់នៅបានជាងកន្លះជីវិតនេះខ្ញុំសុំអរគុណម៉ែ ឧ៍ខ្ញុំដែលគាត់ប្រដៅខ្ញុំបានល្អព្រោះមាតខ្ញុំស៊ីតែអាហារឆ្ងាញ់ៗ មិនដែលឲ្យនរណា
យកទៅវាស់ទំហំស្បែកជើងពិសេសមិនដែលត្រូវគេបង្ខំឲ្យស៊ីស្លាទៅទៀត ។
អញ្ចឹងហើយទើបចាស់ៗផ្ដាំថាមុននឹងនិយាយត្រូវគ្រលាស់អណនដាតឲ្យបាន១០០ដងបើមិនដូច្នោះទេប្រយ័ត្នមាត់ហ្នឹងវាជោរបែរ
ជាទៅនិយាយខុសរឿង ខុសតួនាទីរបស់ខ្លួនធ្វើឲ្យយើងក្លាយជាអ្នកមានទុក្ខដោយសារមាត់នេះឯងហើយ ។ខ្វះអ្វីមនុស្សដែលមានទុក្ខដោយ
សារមាត់ខ្លះប៉ូលីសហៅទៅអប់រំដោយសារមាត់ ខ្លះជាប់គុកដោយសារមាត់ ។
ពេលនេះជាយុគសម័យកូវីដ ១៩កំពុងតែរាតត្បាតសុមកុំព្រហើនចេះតែប្រើមាត់ឲ្យវាបូរបាច់អត់ប្រយោជន៍ប្រយ័ត្នរងគ្រោះដោយ
សារវា ។អ្នកខ្លះមានមាត់ខំថែរក្សាគឺបន្ទាប់ពីស្រស់ស្រូបអាហាររួចសុទ្ធតែសុសធ្មេញមួយថ្ងៃ២ ឬ ៣ដងតែទីបំផុតបែរជាបណ្ដោយឲ្យមាត់
នោះត្រូវគេទះកំភ្លៀងក៏មានយកមកវាស់ស្បែកជើងក៏មាន ។
ស្ដាយណាស់មាត់ម៉ែ ឧ៍ខំចែកឲ្យល្អសោះ ម៉ែ ឧ៍មិនហ៊ានប៉ះពាល់ទេគឺខិតខំថែរក្សាឲ្យកូនតែកូនខ្លះចោលម្សៀតបែរជាយកមាត់ទៅ
ធ្វើជាកាដូឲ្យគេទះលេង យកទៅធ្វើជាឧបករណ៍ដែលើគេយកទៅវាស់ស្បែកជើង ឬ យកទៅស៊ីអាចម៍ ។ចុះបើទុកគ្រាន់ស៊ីមាន់ដុត ឬ ហ៊ែមប៊ឺហ្គឺទៅវាប្រកាច់ឬ ?

អត្ថបទដែលជាប់ទាក់ទង