ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្មករ​ប្រមូល​សំរាមម្នាក់ រុញ​សំរាម​ចូលក្នុង​រថយន្ត កៀប​ដាច់​ដៃ​ម្ខាង

48

 

​ក្រុងព្រះសីហនុ ៖ បុរស​កម្មករ​ប្រមូល​សំរាម​ម្នាក់​ រុញ​សំរាម​ចូលក្នុង​រថយន្ត កៀប​ដាច់​ដៃ​ស្តាំម្ខាង កាលពី​វេលា​ម៉ោង​១២​រសៀល​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ម្តុំ​ផ្សារ​វាលរេញ ភូមិ​បឹង​វែង ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​ជនរងគ្រោះ​មានឈ្មោះ ទួ​ច ទីន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ កម្មករ​ប្រមូល​សំរាម​។​
​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ក្រុមកម្មករ​មួយក្រុម ជិះ​លើ​រថយន្ត​ដឹក​សំរាម ដើម្បី​ដើរ​ប្រមូល​សម្រាម​តាម​ទីសាធារណៈ ខណៈ​មកដល់​ម្តុំ​ទីប្រជុំជន​ជិត​ផ្សារ​វាលរេញ ក្រុមកម្មករ​បាន​ឈប់​រថយន្ត រួមជាមួយ​ជនរងគ្រោះ បាន​ចុះ​ប្រមូល​សំរាម​លើកដាក់​រថយន្ត​ដូច​សព្វដង ខណៈពេលដែល​ជនរងគ្រោះ បាន​លើក​ថង់​សម្រាប់​ដាក់ចូល​ក្នុង​រថ​យន្ត​ហើយ​យកដៃ​រុញ​ចូលទៅក្នុង​ម៉ា​ស៊ឺន​គ្រីប​សំរាម បណ្តាល​ឲ្យ​កៀប​ជាប់ដៃ​ខាងស្តាំ​ដាច់​ហូរឈាម​ជោកជាំ ត្រូវបាន​មិត្តភក្តិ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​ធ្វើការ​សង្គ្រោះ​ភ្លាមៗ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច បាន​ចុះទៅពិនិត្យ​និង​ធ្វើ​កំណត់ហេតុ ដើម្បី​ឲ្យ​ថៅកែ​ជួយ​សម្រួល​ដោះស្រាយ​ថ្លៃ​ព្យាបាល និង​ជំងឺ​ចិត្ត​ដល់​ជនរងគ្រោះ ដើម្បី​បញ្ចប់រឿង​៕

អត្ថបទដែលជាប់ទាក់ទង