ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលក្រុងព្រះសីហនុ ផ្អាកជាបណ្តោះអាសន្ន ការធ្វើចរាចរចេញ-ចូលផ្លូវ០១ខ្សែ នៅតំបន់ទំនប់រលក ក្រោយសាលាបឋមសិក្សា-អនុវិទ្យាល័យសាគូរ៉ា

42

ព្រះសីហនុ ៖ រដ្ឋបាលក្រុងព្រះសីហនុចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកជាបណ្តោះអាសន្នការធ្វើចរាចរចេញ-ចូលផ្លូវ០១

ខ្សែ នៅតំបន់ទំនប់រលក ក្រោយសាលាបឋមសិក្សា-អនុវិទ្យាល័យសាគូរ៉ា ស្ថិតនៅក្នុងក្រុមទី១៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោយពេលរកឃើញស្រ្តីម្នាក់មានវិជ្ជមានជំងឺកូវីដ។

លោកអ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានបញ្ជាក់ថា
រដ្ឋបាលក្រុងព្រះសីហនុ សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំង ៤៣គ្រួសារ ដែលកំពុងរស់នៅតំបន់ទំនប់រលក ក្រោយសាលាបឋមសិក្សា-អនុវិទ្យាល័យសាគូរ៉ា ឱ្យបានជ្រាបថា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ក្រុមគ្រួសាររបស់លោក រឿន រុន ដែលមានសមាជិកចំនួន ០៥នាក់ (ឈ្មោះ រឿន រុន ឈ្មោះ កុយ មុំ ឈ្មោះ រុន រស្មី ឈ្មោះ រុន សុខសាន និងឈ្មោះ រុន សុខហេង) បានទៅធ្វើតេស្តរកមេរោគកូដ-១៩ លើកទី១ នៅ វេទិកា៧មករា។ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ លទ្ធផលពិនិត្យឃើញថា ប្រពន្ធរបស់លោក រឿន រុន ឈ្មោះ កុយ មុំ អាយុ ៤៣ឆ្នាំ មានវិជ្ជមានកូវីដ-១៩។ ដូច្នេះដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ចូលសហគមន៍ រដ្ឋបាល ក្រុងព្រះសីហនុ សូមសម្រេចផ្អាកជាបណ្តោះអាសន្នការធ្វើចរាចរចេញ-ចូលផ្លូវលំ ០១ខ្សែ នៅតំបន់ទំនប់រលក ក្រោយ សាលាបឋមសិក្សា-អនុវិទ្យាល័យសាគូរ៉ា ស្ថិតនៅក្នុងក្រុមទី១៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានសេចក្តីជូនដំណឹងសារជាថ្មី។

ដោយឡែកបងប្អូនប្រជាពលរដ្ឋ និងអ្នកដែលធ្លាប់ពាក់ព័ន្ធទាំងអស់ជាមួយលោកស្រី កុយ មុំ ដែលមាន វិជ្ជមានកូវីដ-១៩ ត្រូវទំនាក់ទំនងមកក្រុមការងាររដ្ឋបាលក្រុងព្រះសីហនុ តាមរយៈលេខទូរស័ព្ទ ០៦៧ ៦៦២ ៦២២ និង០១២ ៦៥៧ ០៦១ ដើម្បីយកសំណាកទៅធ្វើតេស្តរកមេរោគកូវីដ-១៩ និងត្រូវនៅផ្ទះធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។

រដ្ឋបាលក្រុងព្រះសីហនុ សង្ឃឹមជឿជាក់ថាសាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំង ៤៣គ្រួសារ ដែលកំពុង រស់នៅតាមបណ្តោយផ្លូវលំ ០១ខ្សែ នៅតំបន់ទំនប់រលក ក្រោយសាលាបឋមសិក្សា-អនុវិទ្យាល័យសាគូរ៉ា ស្ថិតនៅ ក្នុងក្រុមទី១៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នឹងចូលរួមអនុវត្តតាមខ្លឹមសារខាងលើឱ្យមាន ប្រសិទ្ធភាព និងត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធាន ៣ការពារ (ពាក់ម៉ាស់ លាងដៃ រក្សាគម្លាតសុវត្ថិភាពសង្គម និង សុវត្ថិភាពបុគ្គលយ៉ាងតិច ១.៥ ម៉ែត្រ នៅគ្រប់ទីកន្លែងទាំងអស់) និង ៣កុំ ( កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ ចេញចូល កុំទៅកន្លែងមនុស្សច្រើន កុំប៉ះពាល់គ្នា) របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងវិធានការនានារបស់ក្រសួងសុខាភិបាល៕

អត្ថបទដែលជាប់ទាក់ទង