ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ ផលប្រយោជន៍នៃគ្រឿងស្រវឹង

86

ភ្នំពេញ៖ មានមនុស្សជាច្រើននាំគ្នាបន្ទោសគ្រឿងស្រវឹង គ្រាន់តែគ្នាញៀនស្រាចំអកឲ្យគ្នាថាអាប្រមឹក តែតាមពិតស្រាពិតជាធ្វើឲ្យ មានបេះដូងទូលាយមែន ។

ផឹកស្រាមានអ្វីអាក្រក់គឺកើនមិត្ត ក្លាហាន អាចផ្លាស់ប្ដូរឥរិយាបទមនុស្សបាន ។ ជាមនុស្សខ្លាចប្រពន្ធម្នាក់តែដោយសារឥទ្ធិពល
នៃស្រាអាចធ្វើឲ្យអ្នកនោះ ហ៊ានប្រឆាំងតទល់ជាមួយប្រពន្ធវិញ ។ជាអ្នកបើកបរយានយន្ដដ៏ស្លូតបូតមួយរូបក្រោមឥទ្ធិពលនៃគ្រឿស្រវឹងគេ
នឹងក្លាយជាមនុស្សក្លាហានហ៊ានបើកបរក្នុងល្បឿនលឿន ហើយបើប៉ូលីសហៅអាចហ៊ានប្រឆាំងតបជាមួយប៉ូលីសវិញក៏មានដែរ ។

គ្រឿងស្រវឹងជួយឲ្យមនុស្សដេកលក់ស្រួល អាចធ្វើឲ្យមនុស្សចាកឆ្ងាយពីគ្រឿញៀន មិនតែប៉ុណ្ណោះវាជួយឲ្យមនុស្សក្រចាស់ទៀតផង ។ បានជាថាក្រចាស់ព្រោះអ្នកផឹកស្រាជោគជាំ មិនដែលបានរស់ដល់ចាស់ផងហ្នឹងខ្លះស្លាប់ដោយឈឺក្រពះ ខ្លះស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ខ្លះស្លាប់ដោយសារកាប់ចាក់គ្នាក្នុងវង់ផឹក ។តែទោះជាយ៉ាងណា ក៏វាធ្វើឲ្យមនុស្សក្រចាស់ដែរ ៕

អត្ថបទដែលជាប់ទាក់ទង