ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ រងរបួសធ្ងន់ ត្រូវជនសង្ស័យមួយក្រុមកាប់ជាច្រើនកាំបិត រួចប្លន់យកម៉ូតូមួយគ្រឿងបានសម្រេច

39

ភ្នំពេញ ៖ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ នៅខាងកើតស្ពានទឹកស្អុយ តាមបណ្ដោយផ្លូវមហាវិថីឈ្នះ ឈ្នះ ក្នុងសង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

មុនកើតហេតុគាត់ឃើញមានជនសង្ស័យមួយ ក្រុមជិះម៉ូតូជាច្រើនគ្រឿងបានប្រតាយប្រតប់ និងកាប់ទៅលើបុរសម្នាក់រងរបួសធ្ងន់ ។ បន្ទាប់មកទៀតក៏ឃើញជនសង្ស័យនេះ បាននាំគ្នាលើកម៉ូតូនិចមួយគ្រឿងមិនចាំស្លាកលេខដែរជាម៉ូតូជនរងគ្រោះ រួចជិះគេចខ្លួនបាត់ ។
សាក្សីបានបន្តទៀតថា ឃើញដូច្នេះរូបគាត់ក៏បានដើរទៅសួរនាំ ស្រាប់តែជនរងគ្រោះស្រែកថាគេកាប់ប្លន់យកម៉ូតូខ្ញុំទៅបាត់ហើយ ជួយខ្ញុំផង ។ ក្រោយមកជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមនៅឯមន្ទីរពេទ្យតែម្ដង នៅកន្លែងកើតហេតុមានបន្សល់ទុកស្បែកជើងខ្សែក្រវ៉ាត់ផងដែរ។ ជនរងគ្រោះកំពុងសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យស័ង្គម៉ារី ៕

អត្ថបទដែលជាប់ទាក់ទង