ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុគ្គលចាត់ចែងសពមានផ្ទុកកូវីដ១៩ ល្មើសនឹងអនុក្រឹត្យនេះ ត្រូវពិន័យពី ៥លានរៀល ទៅ២០លានរៀល ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌ

39

 

ភ្នំពេញ ៖ លោក គឹម សន្តិភាព រដ្ឋលេខា ធិការនិងជាងអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ បានក្រើនរំលឹកពីទណ្ឌកម្ម ក្នុងអនុក្រឹត្យលេខ ៣៧ចំពោះ «ការចាត់ ចែងសពមានផ្ទុក មេរោគកូវីដ១៩» ដែលល្មើសនឹងអនុក្រឹត្យនេះ។ លោកបញ្ជាក់ថា ក្នុងករណីដែលមានការសង្ស័យថាសាកសពអាចមានផ្ទុកមេរោគកូវីដ-១៩ គ្រួសារសពត្រូវផ្តល់កិច្ចសហ ការដល់មន្រ្តីសុខាភិបាល ដើម្បីយកវត្ថុសំណាកពីសពយកទៅវិភាគរកមេរោគកូវីដ- ១៩។

លោក គឹម សន្តិភាព បានបញ្ជាក់ថា ក្នុងករណីដែលមានការសង្ស័យថាសាកសពអាចមានផ្ទុកមេរោគកូវីដ-១៩ គ្រួសារសពត្រូវផ្តល់កិច្ចសហការដល់មន្រ្តីសុខាភិបាល ដើម្បីយកវត្ថុសំណាកពីសពយកទៅវិភាគរកមេរោគកូវីដ-១៩។

ក្នុងអំឡុងពេលរង់ចាំលទ្ធផលនៃការវិភាគ សាកសពត្រូវស្ថិតក្រោមការគ្រប់គ្រង ជាបណ្តោះអាសន្នរបស់ក្រសួងសុខាភិបាល ដោយសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច។

ក្នុងករណីដែលលទ្ធផលនៃការវិភាគវត្ថុសំណាកបញ្ជាក់ថា សាកសពគ្មានផ្ទុកមេរោគកូវីដ-១៩ នោះទេក្រសួងសុខាភិបាលត្រូវប្រគល់សាកសព ឱ្យគ្រួសារសព ដើម្បីគ្រប់គ្រង និងចាត់ចែងបន្ត។

ការគ្រប់គ្រង និងចាត់ចែងសាកសពដែលមានផ្ទុកមេរោគកូវីដ-១៩ ជាសមត្ថកិច្ចរបស់ក្រសួងសុខាភិបាល ដោយសហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិមានសមត្ថកិច្ច ដោយមិនអនុញ្ញាតឱ្យគ្រួសារសពជាអ្នកគ្រប់គ្រង និងចាត់ចែងឡើយ។

យោងតាមអនុក្រឹត្យលេខ៣៧ ស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាល ដាល នៃជំងឺកូវីដ១៩ និងជំងឺ ឆ្លងកាចសាហាវ និងប្រកប ដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេង ទៀត បានចែងថា បុគ្គលដែលចាត់ចែងសពមានផ្ទុកកូវីដ១៩ ល្មើសនឹងអនុក្រឹត្យនេះ ត្រូវពិន័យពី៥លានរៀល ទៅ២០ លានរៀល ដោយមិនទាន់គិត ដល់ទោសព្រហ្មទណ្ឌដទៃ ទៀត៕

អត្ថបទដែលជាប់ទាក់ទង