ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌច្បារអំពៅ ធ្វើពិធីប្រគល់.ទទួលអំណោយពីសប្បុរសជន

66

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២៩ខែមិនាឆ្នាំ២០២១នេះនៅសាលាខណ្ឌច្បារអំពៅលោកញាណ ច័ន្ទសោភាជានាយករដ្ឋបាលខណ្ឌច្បារអំពៅ និង ជាតំណាងលោកចេង មុនីរ៉ាអភិបាលខណ្ឌច្បារអំពៅដោយបានអញ្ជើញធ្វើពិធីប្រគល់ ទទួលអំណោយពីលោកជូ វណ្ណៈ ដែលលោកបានជួយឧបត្ថម្ភនូវទឹកសុទ្ធចំនួន២០០កេស,មី២០០កេស,ទឹកអាកុល៧០កាន(ចណុះ៥លីត្រ ស្មើនិង៣៥០លីត្រ)ទុកដើម្បីចូលរួមចំណែកក្នុងការទ្រទ្រុងដោយបង្ការទប់ស្កាត់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅនៃរាជធានីភ្នំពេញ។
ជាមួយគ្នានេះផងដែរក្នុងនាមរដ្ឋបាលខណ្ឌច្បារអំពៅលោកញាណ ច័ន្ទសោភាជានាយករដ្ឋបាលខណ្ឌច្បារអំពៅ និង ជាតំណាងលោកអភិបាលខណ្ឌច្បារអំពៅដោយសូមថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅដល់លោកជូ វណ្ណៈដែលបានជួយឧបត្ថម្ភអំណោយខាងលើនោះមកដល់រដ្ឋបាលខណ្ឌច្បារអំពៅដើម្បីទុកប្រើប្រាស់ក្នុងការបង្ការទប់ស្កាត់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ក្នុងមូដ្ឋានខណ្ឌច្បារអំពៅ៕ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង