នារីជនជាតិវៀតណាមម្នាក់ចង ក សម្លាប់ខ្លួនក្នុងបុរីពិភពថ្មីទី១
កណ្តាល÷ នារីវៀតណាមម្នាក់ត្រូវបានគេប្រទះឃើញចង ក ស្លាប់នៅក្នុងបុរីពិភពថ្មីទី១ នៅក្រុងតាខ្មៅបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក។
ហេតុការណ៏ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅក្នុងបុរីពិភពថ្មីទី១ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា សពនារីវៀតណាម ខាងលើនេះមានឈ្មោះ ង្វៀង ធីនូថាន់ អាយុ២១ឆ្នាំ ស្នាក់នៅចំនុចកើតហេតុខាងលើ នៅក្បែរសពមានសរសេរជាបណ្តាំជាអក្សរវៀតណាមដែលបកប្រែមកថា កប់ខ្ញុំនៅលើទឹកដីកម្ពុជាទៅកុំឲ្យគេដឹង ហើយសពមានស្នាមអារ ដៃនិងបែកពពុះមាត់ ។
រហូតមកទល់ពេលនេះសមត្ថកិច្ចមិនទាន់ បានចូលទៅពិនិត្យសពនៅខាងក្នុងនៅឡើយទេ រងចាំខាងក្រសួងសុខាភិបាល ចាត់ឲ្យក្រុមគ្រូពេទ្យចុះទៅយកសំណាកសិន ក្រោយពេលក្រុមគ្រូពេទ្យ ចុះយកសំណាកនិងចេញលទ្ធផលរួចរាល់ហើយ កម្លាំងជំនាញកោសល្យវិច័យ និងចូលទៅពិនិត្យសពនារីវៀតណាមខាងលើ ថាតើសពនារីរូបនេះ ស្លាប់ដោយសារករណីឃាតកម្ម ឬចងក សម្លាប់ខ្លួនឯងយ៉ាងនោះ៕