ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនចោរឆក់២នាក់

52

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវកម្លាំងជំនាញខណ្ឌនិងប៉ុស្តិ៍ធ្វើ ការបង្រា្កបជាក់សែ្តងករណីលួចមានសា្ថនទម្ងន់ទោស(ឆក់កាបូបដាក់ប្រាក់) កាលពីថ្ងៃ២៨ខែមិីនាឆ្នាំ២០២១ ម៉ោង ១៧:៣០នាទីល្ងាចនៅចំណុចផ្លូវលេខ៩៩ ក្រុម៥ ភូមិទួលសងែ្ក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានពេលធ្វើសកម្មភាពឆក់ទី
១-ឈ្មោះសៀង សុខខួច ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខែ្មរ មានទីលំនៅក្នុងភូមិ១៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ មុខរបរមិនពិតប្រាកដ(មានសារធាតុញៀន) ។
២- ឈ្មោះរិន សំណាង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខែ្មរ មានទីលំនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ មុខរបរមិនពិតប្រាកដ(មានសារធាតុញៀន)។
សម្ភារដកហូត៖
១ -ម៉ូតូ១គ្រឿងម៉ាកនិច ពណ៌សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ1IQ-4372 ជារបស់ជនសង្ស័យ ។
២-កាបូបដាក់ប្រាក់១មានប្រាក់៦០០.០០០៛(ហុកសិបមុឺនរៀល) របស់ជនរងគ្រោះ។
៣-ទូរស័ព្ទចំនួន២គ្រឿង(ម៉ាកOPPO Reno 4 និងម៉ាក IPhone X របស់ជនរងគ្រោះ។
បើតាមលោកវរសេនីយ៍ឯកហ៊ាង ថា
រ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងទៀតថា នៅថៃ្ងខែឆ្នាំខាងលើជនសង្ស័យ២នាក់បានជិះម៉ូតូ ១គ្រឿងម៉ាកNex ពណ៌សលាយខៀវ ពាក់ស្លាកលេខភំ្នពេញ1IQ-4372 មកពីក្រោយជនរងគ្រោះដែលជិះម៉ូតូម្នាក់ឯងតាម បណ្តោយផ្លូវលេខ៩៩ពីត្បូងទៅជើងដោយមានស្ពាយកាបូបលុយផង លុះជិះមកដល់កន្លែងកើតហេតុខាងលើជនសង្ស័យ បានធ្វើសកម្មភាពឆក់យកកាបូបដាក់ប្រាក់បានសម្រេច ហើយជនរងគ្រោះស្រែកថាចោរៗទើបកម្លាំងល្បាត យើងធ្វើអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបាន២នាក់យកមកប៉ុស្តិ៍ទួលសងែ្ក១ដើម្បីសាកសួរបន្ត។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង