អាជីវករក្រីក្រ និងកម្មករធ្វើអនាម័យ នៅផ្សារទួលទំពូងបានទទួលអំណោយ
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២៩ខែមិនាឆ្នាំ.២០២១នេះលោកចំរើន សុខលីម ប្រធានគណៈកម្មការផ្សារទួលទំពូងបានរៀបចំពិធីចែកអំណោយដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយះឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញទៅដល់បងប្អូនអាជីវករក្រីក្រ និង កម្មករធ្វើអនាម័យនៅផ្សារទួលទំពូងដែលពួកមានជីវភាពខ្វះខាតទីទ័លក្រនៅផ្សារទួលទំពូងចំនួន៣៣នាក់ហើយក្នុងម្នាក់ៗទទួលបានអង្ករចំនួន១បាវនិងម៉ាស់ចំនួន២០ម៉ាស់ផង។
ជាមួយគ្នានោះបងប្អូនអាជីវករក្រីក្រនិងអ្នកធ្វើអនាម័យដែលពួកគាត់មានជីវភាពខ្វះខាតដោយបានលើកដៃសំពះសូមថ្លែងអំណរអរគុណដល់សម្ដេចទាំងទ្វេរដែលជានិច្ចកាលសម្ដេចបានផ្ដល់អំណោយជាហូរហែរមកដល់ពួកគាត់ដែលជាអ្នកក្រីក្រដើម្បីយកមកដោះស្រាយជីវភាពប្រចាំថ្ងៃតាមរយះលោកអភិបាលរាជធានីភ្នំពេញហើយលោកប្រធានផ្សារទួលទំពូងនិងសហការីគាត់បានរៀបចំពិធីចែកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចនៅបរិវេណផ្សារនាពេលនេះដល់ពួកគាត់ផងដែរ។
គួរបញ្ជាក់ផងដែរថាជានិច្ចកាលបងប្អូនអាជីវករដែលមានជីវភាពខ្វះខាត និង បងប្អូនកម្មករអ្នកធ្វើអនាម័យនៅផ្សារទួលទំពូងតែងតែបានអំណោយជាហូរហែរតាមរយះលោកប្រធានផ្សារដើម្បីយកមកដោះស្រាយផ្នែកជីវភាពប្រចាំថ្ងៃ៕ដោយសុវណ្ណភូមិ