ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានទទួលអំណោយជាថ្នាំពេទ្យ ចំនួន ៦០០ឃីត ពីលោកស្រី វេជ្ជបណ្ឌិតសាស្ត្រាចារ្យ ហ៊ី សូរ្យាភា ប្រធានមន្ទីរពេទ្យសូរិយា ដើម្បីចូលរូមសុខុមាលភាពពលរដ្ឋ

62

 

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បានទទួល អំណោយជាថ្នាំពេទ្យ ចំនួន៦០០ឃីត ពីលោក ស្រី វេជ្ជបណ្ឌិតសាស្ត្រាចារ្យ ហ៊ី សូរ្យាភា ប្រធានមន្ទីរពេទ្យសូរិយា នារសៀល ថ្ងៃចន្ទ ១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២១ ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវ កិត្តិសង្គហបណ្ឌិត ក៏បានថ្លែងនូវការកោតសសើរចំពោះវឌ្ឍនភាពរបស់ មន្ទីរពេទ្យសូរិយា ក្រោមការដឹកនាំរបស់លោកស្រី វេជ្ជបណ្ឌិត សាស្ត្រាចារ្យ ហ៊ី សូរ្យាភា ដែលបានបំពេញតួនាទីភារកិច្ចដោយទទួលបាននូវជោគជ័យគួរជាទីមោទនៈ ហើយតែងតែបានធ្វើ សកម្មភាពមនុស្សធម៌ជួយដល់សង្គមជាតិ និងប្រជាជន ដើម្បីរួមចំណែកការពារសុខមាល ភាពប្រជាពលរដ្ឋក្នុងរដូវកាលរីករាលដាលជម្ងឺកូវីដ-១៩នេះ បានទៅដល់រាប់ពាន់គ្រួសារ រួចទៅហើយដែរ។

លោកជំទាវក៏បានថ្លែងអំណរគុណដល់ លោកស្រី វេជ្ជបណ្ឌិតសាស្ត្រាចារ្យ ហ៊ី សូរ្យាភា ប្រធានមន្ទីរពេទ្យសូរិយា លោកជំទាវ គ្រួច សំអាន អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ និងលោក ហោ សេរីវឌ្ឍន៍ ប្រធានយុវជនក្រៅប្រព័ន្ធ ដែលបានបរិច្ចាកនូវសម្ភារៈទាំងអស់នេះ ដើម្បីចូលរួមចំណែកក្នុងការងារមនុស្សធម៌ផងដែរ ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានជូនពរឲ្យមន្ទីរពេទ្យសូរិយា ទទួលបាននូវជោគ ជ័យ និងការគាំទ្រពីសាធារណៈជនកាន់តែច្រើនបន្ថែមទៀត។

ថ្នាំពេទ្យសរុបមាន៦០០ឃីត ក្នុង ១ឃីត មាន ៖ ថ្នាំឈឺចុកពោះ រាគ បង្កើនជាតិទឹកនិងកម្លាំង ក្តៅខ្លួន អាលែហ្ស៊ីនិងផ្តាសាយ ព្រម ទាំង ម៉ាសចំនួន ២០ ។ ថ្នាំពេទ្យទាំងអស់នេះសុទ្ធតែបានសរសេរប្រាប់ពីរបៀបប្រើប្រាស់ និងពេលវេលាកំណត់យ៉ាងច្បាស់លាស់ផងដែរ ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង